ម៉ូតខ្សែកថ្មី កំពុងតែធ្វើឲ្យ តារាស្រីថៃល្បីៗ ជ្រួលជ្រើមពាក់តាមគ្នាហើយ!

ថៃ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ ម៉ូតខ្សែកថ្មី កំពុងមានសន្ទុះយ៉ាងខ្លាំង សម្រាប់មិត្តនារីៗសម័យថ្មី ហើយមិនតែប៉ុណ្ណោះ តារាល្បីៗភាគច្រើន ក៏និយមពាក់វាផងដែរ ពេលចូលរួមកម្មវិធីម្តងៗ។

គេហទំព័រថៃមួយ បានបង្ហាញពី តារាស្រីថៃល្បីៗជាច្រើននាក់ កំពុងតែជ្រួលជ្រើមពាក់ម៉ូតខ្សែកថ្មីតាមគ្នា។ ចំពោះម៉ូតខ្សែកប្រភេទថ្មីនេះ មានច្រើនសណ្ឋាន និងច្រើនពណ៌ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដែលម៉ូតខ្លះ លក្ខណៈជាក្រណាត់មករុំក រីឯប្រភេទខ្លះទៀត ជាលក្ខណៈរឹត ដោយមានបន្ថែមកូនបន្តោងតូចៗ យ៉ាងគួរឲ្យស្រលាញ់។

ក្នុងនោះដែរ តារាស្រីថៃល្បីៗទាំងនោះ តែងចូលចិត្តពាក់វាជានិច្ច អមជាមួយនឹងម៉ូតសម្លៀកបំពាក់របស់ពួកគេ ដើម្បីបង្កើននូវភាពទាក់ទាញ ហើយមើលទៅកាន់តែឡូយបន្ថែមទៀត។ ហើយតារាស្រីថៃ ដែលគេកត់សម្កាល់ឃើញថា ចូលចិត្តពាក់ខ្សែកម៉ូតថ្មីនោះ មានដូចជា នាង Choompoo នាង Gubgib នាងGrace kanklao នាង Panward នាង Bella និងនាង Khun Four ជាដើម៕

តោះមើល តារាស្រីថៃល្បីៗ លេងខ្លួនជាមួយនឹងម៉ូតខ្សែកបែបថ្មី ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានម៉ូតថ្មីមួយទៀតផងដែរ ដែលមានយុវវ័យអ៊ឺរ៉ុបភាគច្រើន កំពុងតែនិយមពាក់អាវបញ្រ្ចាសមុខក្រោយ ជាស្ទាយថ្មីមួយប្លែកកម្របានឃើញ។

ថ្មីៗនេះ មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំង ទៅលើស្ទាយពាក់អាវ ដ៏ថ្មីប្លែកៗ របស់បណ្តានារីវ័យក្មេង នៅតាមតំបន់ជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុប។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ទាយថ្មីដ៏ប្លែកនេះ ទើបតែបង្ហាញឲ្យឃើញ ប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ ហើយពេលនេះវា កំពុងតែទទួលបាន ការចាប់អារម្មណ៍ និងការពេញនិយមយ៉ាងខ្លាំង ជាពិសេសនារីវ័យក្មេងៗ ដែលចូលចិត្តស្លៀកពាក់ ទាន់សម័យតែម្តង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ស្ទាយថ្មីនោះគឺជា ការពាក់អាវបញ្រ្ចាសមុខក្រោយ មិនថាវាជាប្រភេទអាវយឺត ឬក៏អាវមានឡេវបិទ នោះឡើយ។ ថ្វីបើវាហាក់ចម្លែក បន្តិចក៏ដោយ តែបើយើងសង្កេតមើល ឲ្យយូរទៅនោះនឹងបាន ឃើញថាស្ទាយពាក់អាវ របៀបនេះគឺពិតជាគួរឲ្យទាក់ទាញ បានខ្លាំងប្រាកដមែន៕

ខាងក្រោមនេះគឺជា រូបភាពបង្ហាញពី ការពាក់អាវបញ្រ្ចាស មុខក្រោយ ដែលជាស្ទាយថ្មី កំពុងពេញនិយម ជាពិសេសគឺនៅក្នុង តំបន់ទ្វីបអ៊ឺរ៉ុប៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload