បទ​«​ញី​កែងជើង​»​មិន​កក្រើក​ដូច​ការរំពឹងទុក​(​មាន​វីដេអូ​)

Videos


ដំបូងឡើយគេគិតថាការរាំបទ«ញីកែងជើង»ពិតជាធ្វើឲ្យកក្រើកជាមិនខាន ព្រោះចង់បំបែក ឯកទគ្គកម្មផងតែជាក់ស្តែងមិនដូចការរំពឹងទុកឡើយដោយក្នុងនោះគេយល់ថាមានកត្តាគួបផ្សំជាច្រើនដែលធ្វើឲ្យមានភាពមិនរលូនដូចការគ្រោងទុក ។ តាមមតិរបស់មហាជនទូទៅគេបានចាត់ទុកថាការរាំបទ«ញីកែងជើង»នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងឱកាសប្រកួតកីឡាបាល់ទាត់រវាងកម្ពុជានិងទីម័រពិតជាកក្រើកមិនខានដោយសារតែ អ្នកចូលរួមទស្សនាការប្រកួតបាល់ទាត់នាំគ្នាអបអរសាទរតែផ្ទុយទៅវិញដោយសារតែលក្ខណៈលើសជ្រុលពេកពិសេសចំនួនអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជា ៨ ម៉ឺននាក់ ឯណោះពោលគឺលើសចំណុះគ្មានកន្លែងអង្គុយមើលចង្អៀតស្ទើររើខ្លួនមិនរួចដូច្នេះមានកន្លែងឯណាអាចឈររាំជាមួយបទភ្លេងបាន ។

បទ​«​ញី​កែងជើង​»​មិន​កក្រើក​ដូច​ការរំពឹងទុក​(​មាន​វីដេអូ​)

បើតាមការប្រកួតបាល់ទាត់ខ្មែរឈ្នះទីម័រ ២ ទល់ ០ ត្រូវសប្បាយខ្លាំងហើយតែវាពិបាកកន្លែងឈរ និង អង្គុយ ព្រោះចង្អៀតណែនណាន់តាន់តាប់រើខ្លួនមិនរួចឡើយ ។ ខ្លះទៀតថាបើសិនបានពេជ្រ សោភា ចូលរួមក្នុងពេលនោះអាចកក្រើកស្តាតហើយតែដោយសារនាងជាប់រវល់ទៅធ្វើកម្មវិធី The Voice Cambodia វគ្គ Live Show ទើបអវត្តមានរូបនាងនាពេលនោះតែនាងក៏បានទៅហាត់សមតាំងពីថ្ងៃម៉ោង ៣ ម្ល៉េះ ។ មូលហេតុសំខាន់ដែលគេចង់ឃើញពេជ្រសោភាព្រោះដឹងថានាងឈឺចេញទៅព្យាបាលនៅថៃហេតុនេះទើបចង់មើលឃើញផ្ទាល់ថានាងស្រកសាច់ឬស្លេកស្លាំងយ៉ាងណាខ្លះ?។ នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេសង្កេតឃើញមានការចាប់អារម្មណ៍ជុំវិញការរាំបទញីកែងជើងនៅស្តាតដូចជាខ្លះសរសេរថា៖

បទ​«​ញី​កែងជើង​»​មិន​កក្រើក​ដូច​ការរំពឹងទុក​(​មាន​វីដេអូ​)

ខ្ញុំរំពឹងទុកថានឹងមានបងប្អូនខ្មែរយើងចូលរួមរាំបទ”រាំញីកែងជើង”រាប់ពាន់រាប់មុឺននាក់ ដើម្បីរាំបំបែកឯកគ្គកម្ម និងមានភាពអស្ចារ្យ តែការពិតវាខុសស្រឡះពីការ រំពឹងទុករបស់ខ្ញុំ(7 នាក់ អោយគត់) ប៉ុន្តែប្រហែលគេមិនអោយរាំមនុស្សច្រើនពេកក៏មិនដឹង(មិនចង់ញ៉េ រញ៉ៃ) ស្ដាយណាស់គ្មានណាគេញីទេបើរកតែកន្លែងឈរមិនចង់កើតផង ទៅអង្គុយប៉ះកន្លែងគេត្រូវគេ ជេរហើយនឹងដេញឯងចេញពេលអង្គុយត្រូវគេជះទឹកហើយដបទឹកក្រូចទឹកសុទ្ធហោះរហូតតែសប្បាយ យើងឈ្នះ បានស្រែកបានហ៊ោ ។ ខ្លះថាឮគាត់និយាយនឹងថានឹងរាំបំបែកឯកទគ្គកម្ម មនុស្សច្រើនជាង គេបំផុត ពាក្យថាបំបែកឯកទគ្គ កម្មគឺទាល់តែអស្ចារ្យខ្លាំងណាស់ តែតាមពិតគ្រាន់តែឈរច្រៀងធម្មតា ហើយមានអ្នកអម 6 នាក់ មើលទៅដូចសោះកក្រោះមែនទែន វាខុសពីអ្វីដែលខ្ញុំរំពឹងទុកថាវានឹងអស្ចារ្យណាស់ ។

បទ​«​ញី​កែងជើង​»​មិន​កក្រើក​ដូច​ការរំពឹងទុក​(​មាន​វីដេអូ​)

មានអ្នកខ្លះបានបញ្ចេញមតិផ្ទាល់ខ្លួនគេថាតាមពិតបើសិនជាពេលហ្នឹងចាំចប់ការប្រកួតហើយនាំគ្នាចូលមករាំទាំងអស់គ្នាប្រហែលជាទំនងជាង ។ ហើយអ្នកខ្លះនិយាយពីការបាត់មុខ ពេជ្រ សោភា ក្នុងកម្មវិធីនោះថា៖ បានអីឃើញបងភា បើគាត់ជាប់ទៅកម្មវិធី The Voice Cambodia វគ្គ Live Show ហើយនឹង ។ ចង់ដឹងថាសកម្មភាពរាំញីកែងជើងយ៉ាងណាសូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោម ដូចតទៅ ៕ ដេវីត

បទ​«​ញី​កែងជើង​»​មិន​កក្រើក​ដូច​ការរំពឹងទុក​(​មាន​វីដេអូ​)