ISIS គ្រោង​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស នៅ​ Euro 2016

ក្រុម​ជ្រុល​និយម​ ISIS ​គ្រោង​វាយ​ប្រហារ​​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នៅ​​ព្រឹត្តិការណ៍​ Euro 2016 ​នា​ទីក្រុង​ Marseille ​ប្រទេស​បារាំង​ខែ​ក្រោយ។

 

ISIS គ្រោង​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស នៅ​ Euro 2016

Salah Abdeslam មេ​ក្លោង​ ISIS

 

បើ​តាម​មន្ត្រី​ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​​ទិន្នន័យ​សម្ងាត់​ នៅ​ក្នុង​កុំព្យូទ័រ​យូរ​ដៃ​របស់​ Salah Abdeslam ​ដែល​ជា​មេ​ក្លោង​​ធំ​របស់​ពួក ISIS​ កាល​វាយ​ប្រហារ​ទីក្រុង​ប៉ារីស និង​ទីក្រុង​ Brussels ​ប្រទេស​បែលហ្សិក​កន្លង​ទៅ ខណៈ​ដែល​ទិន្នន័យ​នោះ បាន​បង្ហាញ​ពី​គម្រោង​ការ​របស់​ពួកគេ ចង់​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស ​ពេល​​អ្នកគាំទ្រ​ទាំង​អស់​​ជួប​ជុំ​គ្នា​ ក្នុង​ការ​ប្រកួត​ប៉ះ​រុស្ស៊ី នា​ថ្ងៃ​ទី​១១ ខែ​មិថុនា។

 

សេចក្ដីរាយការណ៍​ដដែល ​បញ្ជាក់​បន្ថែម​ថា ​ពួក​ជ្រុល​និយម​​ ISIS ​គ្រោង​នឹង​ប្រើ​ប្រាស់​គ្រាប់​បែក​​បំផ្ទុះ​ធ្វើ​អត្តឃាត​ ​កាំភ្លើង​បាញ់រះ (rifles) ​និង​អាវុធ​គីមី ដែល​បញ្ជា​ដោយ​យន្តហោះ គ្មាន​មនុស្ស​បើក​បរ​​ថែម​ទៀត។

 

ISIS គ្រោង​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស នៅ​ Euro 2016

អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

ISIS គ្រោង​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស នៅ​ Euro 2016

កំពង់ផែចាស់ ទីក្រុង​ Marseille ជា​កន្លែង​ជួប​ជុំ​អ្នកគាំទ្រ​អង់គ្លេស និង​ជា​គោលដៅ​វាយ​ប្រហារ

 

ISIS គ្រោង​វាយ​ប្រហារ​អ្នកគាំទ្រ​អង់គ្លេស នៅ​ Euro 2016

ពួក​ជ្រុល​និយម ISIS

 

មេ​ក្លោង​ធំ ISIS (Abdeslam) ត្រូវ​បាន​ប៉ូលិស​ ឃាត់​ខ្លួន​បាន​កាល​ពី​ខែ​មិនា ប៉ុន្តែ​ប្រធាន​សន្តិសុខ​​របស់​អង់គ្លេស នៅ​តែ​បារម្ភ​ខ្លាច​បក្សពួក​របស់​គេ ​អាច​​នឹង​អនុវត្ត​គម្រោង​នេះ។ អ្នកគាំទ្រ​ក្រុម​បាល់ទាត់​អង់គ្លេស និង​រុស្សី បាន​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​របស់​ពួក​ជ្រុល​និយម ដោយសារ​តែ​ប្រទេស​ទាំង​២​នេះ កំពុង​​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ដាក់​ពួក ISIS នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ដូច្នេះ​ទើប​ពួកគេ​ចង់​សង​សឹក៕

 
ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail