ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ ១៦៤២​នាក់​ នៅ​សង្កាត់​ទឹកថ្លា​

ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ ១៦៤២​នាក់​ នៅ​សង្កាត់​ទឹកថ្លា​

ភ្នំពេញ ៖ នា​ថ្ងៃអាទិត្យ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នេះ ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី រស់នៅ​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ១៦៤២​នាក់​ បាន​មក​ទទួល​សេវា​ព្យាបាល​ ដោយ​ឥតគិតថ្លៃ​ ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ TYDA​ រួម​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការយុវជន ​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​។

លោក​វេជ្ជបណ្ឌិត ស៊ឹម ស៊ូ​យ៉េ​ង តំណាង​លោក ហ៊ុន ម៉ា​ណែ​ត ​និង​លោកស្រី ​បាន​លើក​ឡើង​ពី​គោល​ការណ៍​សមាគម​ដោយ​បញ្ជាក់​ថា គោលបំណង​របស់​សមាគម​ គឺ​ផ្ទល់​ការ​ព្យាបាល​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ដោយ​ឥតគិតថ្លៃ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ និង​សាសនា​អ្វី​ឡើយ​។

ការ​ព្យាបាល​នេះ​ គឺជា​ចូលរួម​ចំណែក​ជាមួយ​ រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ខិត​សេវា​សុខាភិបាល​ និង​ផ្តល់​ឱកាស​បងប្អូន​ ដែល​មាន​វិជ្ជាជីវៈ​ពេទ្យ​ និង​កម្លាំង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​ សកម្មភាព​សង្គម​មួយ​នេះ​។ លោក​បាន​បញ្ជាក់​ថា ​បេសកកម្ម​របស់​សមាគម គឺ​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ នៅ​គោលដៅ​ធំៗ រួមមាន ចុះ​តាម​បណ្តា​ខេត្ត ចុះ​តាម​អង្គការ សហគមន៍ ​និង​នៅ​បណ្តា​តាម​រោងចក្រ​។

ឆ្លៀតឱកាស​នោះ​លោក​វេជ្ជបណ្ឌិត បាន​ធ្វើ​ការ​អបរំ​សុខភាព​ដល់​ប្រជាពលរដ្ឋ ​និង​បងប្អូន​កម្មករ កម្ម​ការនី​រោងចក្រ​ឱ្យ​ចេះ​ថែទាំ​សុខភាព​ប្រចាំថ្ងៃ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការ​ហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ។

ក្នុងនាម​អាជ្ញាធរ លោក ឃួ​ង ស្រេង អភិបាលរង​នៃ​គណ​អភិបាល​ភ្នំពេញ លើក​ឡើងថា រាជរដ្ឋាភិ​បាល​បាន​ខិតខំ​គៀងគរ​វិនិយោគិន​បរ​ទេស ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​យកចិត្តទុកដាក់ ​គិតគូរ​ពី​ប្រាក់​បៀវត្ស ការរស់នៅ​របស់​កម្ម​ករ​ តាមរយៈ​ការ​បញ្ចុះ​ថ្លៃ​ភ្លើង ថ្លៃ​ទឹក និង​ថ្លៃ​ផ្ទះ​ជួល ​និង​តម្រូវការ​ផ្សេងៗ​ទៀត​។ និយាយ​ជា​រួម​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ និង​កូនចៅ​ប្រជាពលរដ្ឋ​ រស់នៅ​បាន​សុខ​សប្បាយ និង​មាន​ជីវភាព​រស់នៅ​ធូរធារ​ ព្រមទាំង​លើកកម្ពស់​សុខភាព​សាធារណ​របស់​កម្មករ កម្ម​ការ​នី​ និង​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ និង​គិតគូរ​ដល់​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់បង​ប្អូន កម្មករ កម្ម​ការ​នី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ តាមរយៈ​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ ជូន​ដល់​បងប្អូន​កម្មករ កម្ម​ការ​នី ​និង​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន។

កម្មករ កម្ម​ការ​នី​និង​ប្រជាពលរដ្ឋ​ ដែល​បាន​មក​ទទួល​ការ​ព្យាបាល​ឥតគិតថ្លៃ​នេះ ​បាន​មាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បានឃើញ ​ក្រុម​គ្រូពេទ្យ​យកចិត្ត​ដាក់​ព្យាបាល ​ប្រកបដោយ​ភាព​រួសរាយ​រាក់ ទាក់ និង​បាន​គោរព​ថ្លែង​អំណរ គុណ​ចំពោះ​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដែល​បាន​យក​ចិត្តទុកដាក់​ខ្ពស់​ ចំពោះ​សុខទុក្ខ សុខភាព ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ថា សម្រាប់​កម្មវិធី​ព្យាបាល​ ក្នុង​ថ្ងៃនេះ​រួមមាន ការ​ព្យាបាល​ភ្នែក ជំងឺ​ទូទៅ ជំងឺ​ត្រចៀក​ច្រមុះ បំពង់ក ជំងឺ​រោគ​ស្ត្រី និង​ជំងឺ​ធ្មេញ​។ ក្នុង​នោះ​ដែរ​ក៏​មានការ​ចូលរួម​សហការ​ ពី​ក្រុម​គ្រូពេទ្យ​កូរ៉េ​នៃ​អង្គការ​កូ​ត្រា KOTRA ក្នុង​ការ​វិភាគ​ឈាម​ភ្លាមៗ និង​ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ សូវៀត​ និង​ពិនិត្យ​បាល​ពី​ក្រុម​គ្រូពេទ្យ​ព្រះកុសុមៈ​ផង​ដែរ​៕