ប្រទះឃើញ​សាកសព​ជនបរទេស​ម្នាក់ ​អង្គុយ​ស្លាប់​នៅ​លើ​បង្គន់ ​ក្នុង​ផ្ទះ​ជួល​

ប្រទះឃើញ​សាកសព​ជនបរទេស​ម្នាក់ ​អង្គុយ​ស្លាប់​នៅ​លើ​បង្គន់ ​ក្នុង​ផ្ទះ​ជួល​



​ព្រះសីហនុ​ ៖ សាកសព​ជនបរទេស​ម្នាក់ ​ត្រូវ​គេ​ប្រទះឃើញ​អង្គុយ​ស្លាប់​នៅ​លើ​បង្គន់​ ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​ នៅ​វេលា​ម៉ោង​០​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៦​ ​ស្ថិតនៅ​ក្រុម​ទី​១៩​ភូមិ​៣ ​សង្កាត់​លេខ​៣ ​ក្រុង/ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ប្រាប់​ថា​ សព​ជនរងគ្រោះ​មាន ឈ្មោះ ​SANCHEZ OSCAR ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​​ សញ្ជាតិ​កាណាដា កាន់​លិខិត​ឆ្លងដែន​លេខ HG 011900 សុពលភាព​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជនរងគ្រោះ​បាន​ចូល​មក​ស្នាក់នៅ​ផ្ទះ​ជួល​របស់​ ឈ្មោះ ព្រហ្ម ចំរើន ភេទ​ប្រុស​ អាយុ​៥៤ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​១៥ ​ខែវិច្ឆិកា​ឆ្នាំ២០១៣​។

​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្អែក​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ជំនាញ​សន្និដ្ឋាន​ថា សព​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ជំងឺ​ជរាពាធ​ (​ហើម​ដៃ ហើមជើង​)​។​

បច្ចុប្បន្ន​ សព​បាន​ដឹក​យក​ទៅ​ទុក​នៅ​សាល​រក្សា​សព​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត រង់ចាំ​គ្រួសារ និង​ស្ថាន​ទូ​ត​មក​ទទួល​៕​