ទោះ​កម្ពុជា​​នៅ​​មាន​​កម្រិត ​​ផ្នែក​​បច្ចេកទេស​​ពាណិជ្ជកម្ម តែ​វិនិយោគ​បរទេស​​មិន​មើល​រំលង​

អ្នកវិនិយោគបរទេសនៅតែសម្លឹងឃើញកម្ពុជា ជាប្រទេសផ្ដល់ផលចំណេញដល់ខ្លួនលើវិស័យពាណិជ្ជកម្ម បើទោះកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាលើស្វ័យប្រវត្តិកម្មនៃពាណិជ្ជកម្មនៅមានកម្រិតធៀបនឹងប្រទេសខ្លាំងៗនៅអាស៊ានដូចជា ថៃ សឹង្ហបុរី ដែលធ្វើឲ្យទំហំផលិតមិនទាន់ស្របតាមការចង់បានយ៉ាងណាក្ដី ។

ទោះ​កម្ពុជា​​នៅ​​មាន​​កម្រិត ​​ផ្នែក​​បច្ចេកទេស​​ពាណិជ្ជកម្ម តែ​វិនិយោគ​បរទេស​​មិន​មើល​រំលង​

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យល់ថា មានកត្តាច្រើនដែលជំរុញឲ្យអ្នកវិនិយោគមិនអាចរំលងកម្ពុជា និងនៅតែបោះជំហានបោះទុនវិនិយោគនៅប្រទេសនេះ។

លោកបញ្ជាក់ថា ការបើកចំហទីផ្សារអាស៊ានបានអនុគ្រោះពន្ធលើប្រទេសជាសមាជិក ដែលជំរុញចរន្តនេះកើនឡើង។ មួយវិញទៀត តម្លៃកម្លាំងពលកម្ម ស្របជាមួយប្រទេសកម្ពុជាមានធនធានដែលអំណោយផលល្អលើឧស្សាហកម្ម។

លោកលើកហេតុផលថា ដូចជាវិស័យកាត់ដេរ អ្នកវិនិយោគទំនងមានទំនោរមកកម្ពុជាច្រើនជាងថៃ ឬសឹង្ហបុរី ព្រោះមានអំណោយផលល្អលើផ្នែកកម្លាំងពលកម្ម ទីផ្សារ ។

ប្រការសំខាន់មួយទៀត គឺការចំណេញលើពន្ធ។ ដូចជាផ្នែកទំនិញកាត់ដេរពីកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុប មិនត្រូវបានគិតពន្ធនោះទេ និងប្រទេសមួយចំនួនគិតពន្ធទាបសម្រាប់កម្ពុជា។ ឧទាហរណ៍ បើសិនជាទំនិញដូចគ្នានាំចេញពីថៃទៅអាមេរិកត្រូវគិតពន្ធខ្ពស់ តែបើនាំពីកម្ពុជាទៅ គឺបង់ពន្ធទាបដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។

យ៉ាងណាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបន្ថែមថា ដើម្បីសម្រួលកិច្ចពាណិជ្ជកម្ម និងសមត្ថភាពកម្ពុជាអាចកើនឡើងមួយកម្រិតអោយទាន់នឹងប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀតដែលជឿនលឿនជាង ក្នុងជំនួបកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ដែលបញ្ចប់ថ្មីៗនេះ បានគិតគូរផែនការមួយក្នុងចំណោមផែនការទាំង១៤ ដែលនិយាយពី “បង្ខិតគម្លាតសមត្ថភាព”៕

ប្រភព៖ sabay

  • ទោះ​កម្ពុជា​​នៅ​​មាន​​កម្រិត ​​ផ្នែក​​បច្ចេកទេស​​ពាណិជ្ជកម្ម តែ​វិនិយោគ​បរទេស​​មិន​មើល​រំលង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: