នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត

ចិន ៖ យុវជនវ័យជំទង់អសីលធម៌ម្នាក់ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ ពេញអីុនធឺណែត ពីសំណាក់អ្នកលេងបណ្តាញសង្គម ខណៈដែលរូបគេហ៊ានទាញទូរស័ព្ទដៃ ថតក្រោមសំពត់នារីស្លៀកខ្លីម្នាក់ ក្នុងទីសាធារណៈ។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅនេះ យុវជនវ័យជំទង់ម្នាក់ បានព្យាយាមដើរចូលកៀកនារីវ័យក្មេងស្លៀកខ្លីម្នាក់ ដែលគេស្គាល់ថាជានិស្សិតស្រីនៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តអនុវត្តន៍ (Applied Sciences) ក្នុងទីក្រុងសៀងហៃ ក្នុងគោលបំណងដើម្បីលួចថតកេរ្តិ៍ខ្មាសរបស់នាង ខណៈដែលពួកគេទាំងពីរនាក់ កំពុងឈររង់ចាំបន្ទាត់ខ្សែរថភ្លើង ជើងទី២ ស្ថិតក្នុងស្ថានីយ៍ផ្លូវរថភ្លើងក្រោមដីមួយកន្លែង។

ទោះបីជាយ៉ាងណាក៏ដោយ យុវជនស្ទើរភ្លើងខាងលើនោះ ត្រូវបានអ្នកដំណើរដទៃទៀតលួចថតបានវិញ នូវសកម្មភាពអសីលធម៌របស់គេ រួចធ្វើការបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម រហូតទទួលបានការចែករំលែក (Share) តៗគ្នាជាង ២,០០០ដង និងរងព្រនង់រិះគន់យ៉ាងចាស់ដៃ ពីអ្នកបញ្ចេញមតិ (Comment) លើបណ្តាញសង្គមច្រើនជាង ៤,០០០មតិផងដែរ។

បើតាមរយៈការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Weibo របស់ចិនវិញ ខាងសាលាបានអះអាងថា យុវជនខិលខូចដែលត្រូវគេថតបាននោះ ក៏ជានិស្សិតម្នាក់រៀននៅសាកលវិទ្យាល័យ ជាមួយនារីរងគ្រោះខាងលើផងដែរ។ ជាក់ស្តែងខាងសាលាពិតជា សោកស្តាយ និងមិនពេញចិត្ត នូវទង្វើអសីលធម៌របស់យុវជនខាងលើនេះ ដែលជាហេតុប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សាលា។ មិនតែប៉ុណ្ណោះខាងសាលា ក៏បានធ្វើការថ្កោលទោស ចំពោះសកម្មភាពរបស់យុវជនរូបនោះ ហើយបានសហការជាមួយនឹង មន្រ្តីសមត្ថកិច្ចធ្វើការស៊ើបអង្កេតបន្ថែម លើករណីយមួយនេះផងដែរ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលទើបតែកើតមានឡើង ក្នុងប្រទេសចិននោះទេ។ ជាក់ស្តែងទង្វើអសីលធម៌ជាច្រើន តែងកើតមានជាហូរហែរ ក្នុងប្រទេសចិន មិនថានៅផ្លូវរថភ្លើងក្រោមដី ឬទីសាធារណៈឡើយ រហូតត្រូវបានមហាជនជាច្រើន បានធ្វើការវាយតម្លៃទៅលើប្រទេសមួយនេះថា ប្រជាជនពិតជាអាក្រក់ និងស្មោគគ្រោកជាទីបំផុតផងដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា​ នេះជារឿងដ៏ហួសចិត្ដ ដែល នៅក្នុងផ្សារទំនើប ដែលជាក់ស្ដែង ព្រាននារីនេះ ត្រូវបានគេដឹងថា ជាមិត្ដប្រុសរបស់ នារីរងគ្រោះនេះទៅវិញ។

ស្រ្តីម្នាក់ឈ្មោះ Car Nesi ដែលជាអ្នកដើរផ្សារដូចគ្នា ដោយទ្រាំមិនបាន នឹងទង្វើរដ៏ថោកទាប របស់បុរស ខាងលើ ដែលធ្វើដាក់ទៅលើ មិត្តស្រីរបស់ខ្លួនឯងបែបនេះ នាងក៏បានទាញទូរស័ព្ទដៃ មកលួចថត នូវសកម្មភាព គួរឲ្យអាម៉ាស់នេះ ដើម្បីកុំឲ្យ មនុស្សប្រុស ចេះតែហ៊ានប្រព្រឹត្តអំពើ ដ៏ស្មោកគ្រោក បែបនេះទៀត ដាក់មិត្តស្រីខ្លួន ។

ជាក់ស្តែង នៅក្នុងវីដេអូ ដែលស្រ្តីខាងលើបានថតជាប់នេះ បានបង្ហាញពី នារីត្រូវជាសង្សារ កំពុងតែឈររកមើល គ្រឿងសំអាង នៅក្នុងផ្សារទំនើប VivoCity ដោយមាន មិត្តប្រុសរបស់ខ្លួន ឈរនៅក្បែររូបនាងផងដែរ។ បន្ទាប់មក បុរសជាមិត្តប្រុសនោះ ហាក់ដូចជាមាន អាកប្បកិរិយាចំឡែក ហើយក៏បានយក ទូរស័ព្ទដៃ iPhone 6S របស់ខ្លួន ទៅដាក់ពីក្រោម សំពត់របស់មិត្តស្រីរបស់ខ្លួន ម្តងទៅពីរដង ដើម្បីថតទុក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត

នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត

នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត

នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត

នារីៗគួរប្រុងប្រយ័ត្ន! ឃើញស្រីស្អាតស្លៀកខ្លីមិនបាន ទាញទូរស័ព្ទលួចថត