សមត្ថកិច្ច​បើកផ្លូវ​ឲ្យ​ដំណើរ​ការធម្មតា​វិញ​ហើយ និពន្ធដោយ : ថ្មីៗ       30-05-2016, 3:13 pm         660

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377សមត្ថកិច្ច​បើកផ្លូវ​ឲ្យ​ដំណើរ​ការធម្មតា​វិញ​ហើយក្រោយពី​អនុញ្ញាត​ឲ្យ​រថយន្ត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន២៣គ្រឿង ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នោះ សមត្ថកិច្ច​បាន​សម្រួល​បើកផ្លូវ​ជាតិ​លេខ២ សង្កាត់​ចាក់អង្រែលើ​ឲ្យ​ដំណើរការ​ជាធម្មតា​វិញ​ហើយ។

ចំណែក​សកម្មជន និង​គាំទ្រ​គណបក្ស ដែល​ខកចិត្ត​មិនបាន​ដង្ហែ​ញត្តិ តាម​ក្បួន​រថយន្ត​តំណាងរាស្ត្រ ក៏​មិនបាន​បង្ក​ការស្ទះ​ចរាចរណ៍​ដែរ ដោយ​ពួកគេ​បាននាំគ្នា​ទៅ​ទីស្នាក់ការ​សង្គ្រោះ​ជាតិ​វិញ តាម​ការណែនាំ​របស់លោក ហូ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៕