អាហារ ដែល​ធ្វើ​ឲ្យ​កូន “​ឆ្លាត​វៃ​”

អាហារ ដែល​ធ្វើ​ឲ្យ​កូន “​ឆ្លាត​វៃ​”

​នរណា មិន​ចង់ឲ្យ​កូន​ស្អាត​! នរណា មិន​ចង់ឲ្យ​កូន​មាន​សុខភាព​ល្អ​! នរណា មិន​ចង់ឲ្យ​កូន​ឆ្លាត​! ខាងក្រោម​នេះ គឺជា​ចំណីអាហារ​មួយចំនួន ដែល​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​របស់​កូន ហើយ​ជួយ​ឲ្យគេ​ឆ្លាត​ជាងធម្មតា​។​

១. ប្ល៊ូ​បឺរី​
​ផ្លែឈើ​មួយ​នេះ ផ្ទុក​ទៅ​ដោយ​សារធាតុ flavonoids ដែល​អាច​ជួយ​ពង្រឹង​ដល់​ការចងចាំ ការរៀនសូត្រ និង​ចិត្ត​គំនិត​របស់​ក្មេង ហើយក៏​អាច​ការពារ​បញ្ហា​ភ្លេច​ភ្លាំង សម្រាប់​មនុស្ស​ចាស់​ផង​ដែរ​។​

២. អូ​លីវ​
​ការ​ញ៉ាំ​អូ​លីវ ជាប្រចាំ អាច​កាត់បន្ថយ​ការខូចខាត​ខួរក្បាល និង​ពង្រឹង​ដល់​ចលនា​អុកស៊ីសែន នៅ​ក្នុង​ខួរក្បាល ឲ្យមាន​ដំណើរការល្អ​។​

៣. គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ វីតាមីន E ដែល​អាច​ការពារ​ខួរក្បាល ពី​ជំងឺ​ចាស់​វង្វេង និង​ការខូចខាត​កោសិកា​ខួរក្បាល​។​

៤. ត្រី​
​ការ​ញ៉ាំ​ត្រី ប្រសើរ​ជាង​ការ​ញ៉ាំ​សាច់សត្វ​ផ្សេងៗ​។ ការ​ញ៉ាំ​ត្រី អាច​មាន​ឥទ្ធិពល​ល្អ ចំពោះ​ខួរក្បាល ហើយ​បន្ថយ​ភាព​ចាស់ជរា​ទៀតផង​។ ការ​ញ៉ាំ​ត្រី អាច​ជួយ​ឲ្យ​កូន​របស់​អ្នក ផ្តោតអារម្មណ៍​បានល្អ ពូកែ​គិត និង​បង្កើន​ការចងចាំ​។

៥. ផ្លែ​ប័រ​
​សំបូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី ផ្លែ​ប័រ ជួយ​ដល់​ចរន្តឈាម​រត់ ទៅកាន់​ខួរក្បាល និង​ធ្វើឲ្យ​ខួរក្បាល​ស្រស់ថ្លា និង​ពូកែ​ទៀតផង​។​

៦. ស៊ុត​
​ជាតិកូលី​ន ដែល​មាន​នៅក្នុង​ស៊ុត ពិតជា​អាច​ជួយ​ដល់ ខួរក្បាល​មិនតិច​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។