Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

នៅក្នុងព្រឹត្តិការណ៍មួយដែលបានប្រារព្ធឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រុមហ៊ុន​ Samsung បានបង្ហាញអេក្រង់ជំនាន់ថ្មីរបស់ខ្លួនដែលមានទំហំ 5,5 អ៊ីញ អាចបង្ហាញរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែកមានដង់ស៊ីតេរហូតដល់ 806ppi។ បើយោងតាមការដកពិសោធិណ៍របស់អ្នកជំនាញបានបង្ហាញថា វាមានដង់ស៊ីតេខ្ពស់ជាងអេក្រង់ស្មាតហ្វូនផ្សេងៗ ដល់ទៅ 44,7%។

Image: Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

លើសពីនោះគេរំពឹងទុកថា អេក្រង់ថ្មីត្រជាក់ភ្នែកនេះ Samsung អាចនឹងបំពាក់ទៅលើ Galaxy Note6 ឬក៏អាចនឹងបំពាក់លើ Note 7 នឹងអមដោយកម្មវិធីរបស់ Samsung ផ្ទាល់ដែលមានឈ្មោះថា​ Bio Blue។ កម្មវិធីនេះអាចជួយកាត់ពន្លឺខៀវបាន 32% នឹងផ្ដល់ភាពងាយស្រួលដល់ភ្នែករបស់អ្នកប្រើ ក្នុងការសំលឹងមើលអេក្រង់បានរយៈពេលយូរមិនផ្សារភ្នែក។ អាចនិយាយបានថា វាស្រដៀងនឹងមុខងារ Night Shift របស់ Apple ដែលមាននៅលើ iOS 9.3 អីចឹងដែរ ។

Image: Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

Image: Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi


---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Samsung បង្អួតអេក្រង់ជំនាន់ថ្មីមានដង់ស៊ីតេ​ខ្ពស់ដល់ទៅ 806ppi

ចុះថ្ងៃទី 30 ខែឧសភា ឆ្នាំ 2016 ម៉ោង 5:30 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ