ស្ត្រី​មាន​ផ្ទៃពោះ គួរ​រស់នៅ​តំបន់​មាន​ខ្យល់អាកាស​បរិសុទ្ធ​

ស្ត្រី​មាន​ផ្ទៃពោះ គួរ​រស់នៅ​តំបន់​មាន​ខ្យល់អាកាស​បរិសុទ្ធ​

​ទីក្រុង ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា ប្រាថ្នា​ចង់​រស់នៅ ពីព្រោះ វា​មាន​ភាពងាយស្រួល និង​ជីវិត​រស់នៅ​សំបូរបែប​។ ផ្សារ សាលារៀន និង​មន្ទីរពេទ្យ អាចនិយាយបាន​ថា ក្រឡេក​មើល​មួយ​ភ្លេត​ច្បាស់​ជា​ឃើញ​។ ចំណីអាហារ ចង់​ញ៉ាំ​ម៉ោង​ប៉ុន្មាន ក៏​អាច​ញ៉ាំ​បាន​ដែរ មិន​ថា យប់​ជ្រៅ​កណ្តាល​អាធ្រាត​នោះទេ គឺ​មាន​អ្នក​លក់​តាម​ផ្លូវ​ជា​ហូរហែរ​។​

​ក្រឡេក​មក​មើល ករណី​ស្ត្រី​មាន​ផ្ទៃពោះ​វិញ តើ​គួរ​រស់នៅ ក្នុង​ទីក្រុង​ដែរឬទេ​? ថ្វី​ត្បិត​តែ​ការរស់នៅ​ក្នុង​ទីក្រុង បង្ក​ភាពងាយស្រួល ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មែន ប៉ុន្តែ អ្នក​គួរ​ដឹងថា ទីក្រុង ពោរពេញ​ទៅដោយ​ធូលី​ដី និង​ផ្សែង​ពុល​ជាច្រើន គ្រប់ពេលវេលា ដែល​វា​ជា​កត្តា​ប្រឈមមុខ នឹង​ជំងឺ​ជាច្រើន ជាពិសេស ចំពោះ​ទារក​ក្នុង​ផ្ទៃ​។​

​បញ្ហា​នានា ដែល​អាច​បណ្តាលមកពី​ផ្សែង​ពុល និង​ធូលី​ដី មានដូចជា កូន​កើតមុន​កំណត់ ឬ​ពិបាក​កើត ម្តាយ​កើត​ជំងឺ​ផ្លូវដង្ហើម សុខភាព​កូន​ទន់ខ្សោយ​ជាដើម​។​

​បើ​អាច ការ​រស់​កន្លែង​ធម្មជាតិ ពិតជា​ល្អ​បំផុត សម្រាប់​សុខភាព​ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ យ៉ាងណាមិញ អ្នក​គួរ​រក​កន្លែង ដែល​ងាយ​នឹង​ទទួល​សេវា​ពិនិត្យ​សុខភាព និង​មន្ទីរពេទ្យ​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។