ទាល់តែ​ធ្វើ​បែប​នេះ​បាន​ពួក​គេ​កែប្រែ

ខេត្តក្រចេះ ៖ ក្មេង​ទំនើង​៥​នាក់​ក្នុង​ចំណោម​ជាង​ ២០​នាក់​ដែល​កម្លាំង​អាវុធហត្ថ​ក្រុង​ ឃាត់ខ្លួន​យក​មក​អប់រំ ខណៈ​ពួក​គេ​ប្រដាប់​ដោយ​ដាវ កាំបិត និង​ព្រនង់​​បម្រុង​បង្ក​ការ​វាយតប់​គ្នា នៅ​ពេល​នេះ​ពូក​គេ​បាន​កែប្រែ​អត្ត​ចរិត​ហើយ ក្រោយ​ពី​បាន​ដោះ​លែង និង​ការ​តាម​ឃ្លាំមើល ។

លោក ផា​ន សុភក្ក​វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ឧសភា​នេះ​ថា ក្រោយ​ពី​មានការ​ឃាត់ខ្លួន​អប់រំ ធ្វើ​កិច្ចសន្យា​នៅ​មុខ​សមត្ថកិច្ច ដោយ​តម្រូវ​ឲ្យ​មានការ​ក្រាប​សំពះ​ដល់​បាតជើងរ​ឪពុក​ម្តាយ ពួក​គេ​ទាំង​៥​នាក់​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រយៈពេល​ជាង​១​ស​ប្តា​ហ៍​មកនេះ គឺ​ពួក​គេ​បាន​កែ​អត្ត​ច​រិ​ក​ឡើង​វិញ ក្រោយ​ពី​មានការ​តាម​ឃ្លាំមើល​របស់​សមត្ថកិច្ច ។

មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​៥​នាក់​ក្នុង​ចំណោម​ជាង​២០​នាក់ ខណៈ​ដែល​ពួក​គេ​ទាំងនោះ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រដាប់​ដោយ​ដាវ កាំបិត និង​ព្រនង់ បម្រុង​វាយតប់​គ្នា ។

មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​សុ​ទ្ឋ​សឹង​ជា​សិស្ស​មាន​ទីលំនៅ​ក្នុង​ក្រុង​ក្រចេះ ។ ក្រោយ​ពី​មានការ​ឃាត់ខ្លួន​មក​អប់រំ​រួច​មក សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​នៅ​និង​មុខ​សមត្ថកិច្ច ជាង​នេះ​ទៅ​ទៀត​តម្រូវ​ឲ្យ​យុវជន​ទាំង​៥​នាក់​ត្រូវ​ក្រាប​សំពះ​បាតជើង​ឱ​ពុក​ម្តាយ​រៀង​ៗ​ខ្លួន ដើម្បី​ជា​ការ​សុំ​ទោស​ពួក​គាត់​នូវ​រាល់​កំហុសឆ្គង​របស់​ពួក​គេ ដែល​បាន​ធ្វើ​ឡើង​ខុស​ពី​ច្បាប់​របស់​សង្គម ។

សមត្ថកិច្ច​អះអាង​ថា ក្រុម​យុវជន​ទាំង​៥​នាក់​ក្រោយ​ការ​ដោះ​លែង​ក៏​ស្ថិត​ក្រោម​ការ​តាមដាន​របស់​អាជ្ញាធរ និង​បាន​ពិនិត្យ​ឃើញ​ថា ពួក​គេ​បាន​កែ​អត្ត​ច​រិ​ក​ចូល​រៀន​តាម​ធ្ម​តា ហើយ​ក៏​មិន​ដែល​បង្ក​ភាព​ចលាចល​អ្វី​ទៀត​នោះ​ទេ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡុត៖

គួររំលឹកដែរថា ទាក់ទងនិងករណីស្រដៀងគ្នានេះដែរ ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេប្រដាប់ដោយដំបង កាំបិតខ្វែវ ដេញកាប់គ្នា យ៉ាងប្រសេចប្រសាច រហូតមានមនុស្សរបួសម្ខាងៗ ដូចក្នុងរឿងចិនហុងកុង កាលពីយប់ថ្ងៃព្រហស្បតិ៍។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងងថា ក្មេងទំនើងទាំង៩នាក់ នោះរួមមាន៖១/ឈ្មោះ ចាន់ សែន ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ សុខ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ៣/ឈ្មោះ សែម ទីន ភេទប្រុស អាយុ២១ឆ្នាំ, ៤/ឈ្មោះ យីស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ, ៥/ឈ្មោះ ប្រាង ធុយ ភេទប្រុស អាយុ១៦ឆ្នាំ, ៦/ឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៣ឆ្នាំ, ៧/ឈ្មោះ ជៀក ថាវី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៧នាក់ រស់នៅក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ៨/ឈ្មោះ រឿម នេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, និង៩/ឈ្មោះ ចាន់ និច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំរហាល ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ៣គ្រឿង ដំបង១ កាំបិតផ្គាក់១ ។

លោក ព្រហ្ម ថេង បានបន្តថា ក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខ ក្លិបកំសាន្តវិមានរៀម ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈកម្លាំងសមត្ថកិច្ច យើងចុះល្បាត គ្រប់ភូមិសាស្រ្តរបស់ខ្លួន ដើម្បីធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ និងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅពេលខាងមុខនេះ ក៏ប្រទះឃើញក្មេងទំនើង ២ក្រុម កំពុងប្រដាប់ដោយកាំបិត ដំបងកំពុងបើកការ ប្រយុទ្ធគ្នា ទើបសមត្ថកិច្ច យើងឃាត់ខ្លួន​ ពួកគេយកមកសួរនាំ។

បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់ នោះត្រូវបានសមត្ថកិច្ច ធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចមកត្រូវបាន ឪពុកម្ដាយឬអាព្យាបាល ធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាល់តែ​ធ្វើ​បែប​នេះ​បាន​ពួក​គេ​កែប្រែ

ទាល់តែ​ធ្វើ​បែប​នេះ​បាន​ពួក​គេ​កែប្រែ

ទាល់តែ​ធ្វើ​បែប​នេះ​បាន​ពួក​គេ​កែប្រែ