ស្លឹកគ្រៃ មាន​ប្រយោជន៍​ច្រើន ដែល​អ្នក​គួរតែ​ដឹង ហើយ​ដាំ​វា​នៅ​ជុំវិញ​ផ្ទះ​

ស្លឹកគ្រៃ មាន​ប្រយោជន៍​ច្រើន ដែល​អ្នក​គួរតែ​ដឹង ហើយ​ដាំ​វា​នៅ​ជុំវិញ​ផ្ទះ​

​ស្លឹកគ្រៃ ជា​រុក្ខជាតិ​ម្យ៉ាង ដែល​យើង​អាច​យក មក​ធ្វើជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​។ ក្រៅពីនេះ យើង​ក៏​អាច​យក​ស្លឹក និង​ប្រេង​របស់​វា ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ផងដែរ​។

​ស្លឹកគ្រៃ ៖
-​    ​អាច​បំបាត់​ការ​ឈឺ​ចុកចាប់ តាមផ្លូវ​រំលាយ​អាហារ​
-​    ​បំបាត់​ការ​ឈឺពោះ​
-​    ​បន្ថយ​សម្ពាធ​ឈាម​
-​    ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​
-​    ​បំបាត់​ការ​វិលមុខ និង​ចង្អោរ​
-​    ​បំបាត់​ការ​ក្អក​
-​    ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​
-​    ​បំបាត់​គ្រុនក្តៅ និង​ផ្តាសាយ​
-​    ​សម្លាប់​មេរោគ​។​

​សម្រាប់​មនុស្ស​មួយចំនួន គេ​អាច​យក​ប្រេង​របស់​វា ទៅលើ​ផ្ទាល់​លើ​ស្បែក ឬ​រាងកាយ ដើម្បី​បំបាត់​ការឈឺចាប់​នានា ដូចជា ឈឺ​ពោះ ឈឺ​ធ្មេញ និង​ឈឺ​សាច់ដុំ​ជាដើម​។​

​ក្រៅពីនេះ គេ​អាច​ស្រូប​យក​ក្លិន​របស់ ដើម្បី​ទទួលបាន​ខ្យល់​បរិសុទ្ធ ជាពិសេស នៅ​កន្លែង​ម៉ាស្សា និង​សូ​ណូ តែងតែ​ដាក់​ប្រេង​បែបនេះ ដើម្បី​ឲ្យមាន​ក្លិនក្រអូប និង​បំបាត់​ការឈឺចាប់​។​

​សម្រាប់​ចំណី​អាហារ​វិញ មុខម្ហូប​ខ្លះ មិន​អាច​ខ្វះ​ស្លឹកគ្រៃ​បាន​នោះទេ​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់ ស្លឹកគ្រៃ អាច​បំបាត់​ក្លិន និង​ភាព​ឆ្អាប​របស់​សាច់​ទៀតផង​។ គេ​ក៏​អាច​យក​វា ទៅ​ធ្វើ​ជា​តែ​ឆុង​ផឹក​ផងដែរ​។​

​ចំពោះ​សម្រស់​វិញ គេ​អាច​យក​ស្លឹកគ្រៃ ទៅ​ធ្វើ​ជា​សាប៊ូ​បំបាត់​ក្លិន​ខ្លួន និង​ទឹកអប់​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។