កញ្ញា Virginia Prak ចែកអំណោយ ជូនសិស្សជាង ១០០នាក់ នៅខេត្តកំពង់ឆ្នាំង មុនចេញទៅអាមេរិកវិញ

ភ្នំពេញ៖ Miss Global ចំណាត់ថ្នាក់លេខ២ ដែលមានសញ្ជាតិខ្មែរ-អាមេរិក កញ្ញា Virginia Prak កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បាននាំយកអំណោយ ដែលជាសម្ភារៈសិក្សារួច ជាមួយសំលៀកបំពាក់ ទៅចែកជូនដល់សិស្ស ប្រមាណជាង ១០០នាក់ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

អំណោយដែលបរវកញ្ញា Virginia Prak យកទៅចែកជូនដល់ប្អូនៗ សិស្សសាលានោះ គឺមានដូចជា សំលៀកបំពាក់ សិក្សាម្នាក់មួយកំប្លេ, សម្ភារៈសិក្សា, នំ និងរបស់របរមួយចំនួនផ្សេងទៀត សិស្សសាលាបឋមសិក្សាមួយកន្លែង នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក គួររំលឹកថា Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹង គណៈប្រតិភូអមដំណើរ មួយចំនួន បានមកទឹកដី​ ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ដើម្បីស្វែងយល់ពី ការគ្រប់គ្រងតំបន់អង្គរ ដែលជាតំបន់ប្រវត្តិសាស្ត្រ​ និងជាទិសដៅទេសចរណ៍ លេខ១លើពិភពលោក ។

Miss Global 2015 បានជួប លោក សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិ អប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌល​ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកនាថ្ងៃទី ១១ ឧសភានេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ អ្នកជំនាញ នៃអាជ្ញាធរជាតិ អប្សរា ធ្វើជាមគ្គុទ្ទេសក៍ ដោយផ្ទាល់ ជាមួយនិងការបកស្រាយ ដោយមានការជួសជុល ប្រាសាទ ផែនការគ្រប់គ្រង ទេសចរណ៍អង្គរ និងអាជ្ញាធរជាតិអប្សរា ជាមួយការងារ សហគមន៍ រួមទាំងវីដេអូខ្លី អំពីការផ្សព្វផ្សាយ ក្រមប្រតិបត្តិអង្គរ។

តាមរយៈវត្តមានរបស់ Miss Global 2015 ៣រូប នៅលើទឹកដី ប្រវត្តិសាស្ត្រអង្គរ លោក រំពឹងថានឹងធ្វើឲ្យវិស័យទេសចរណ៍ នៅកម្ពុជា កាន់តែទទួល បានប្រជាប្រិយភាព និងភាពល្បីល្បាញ កាន់តែខ្លាំងឡើងៗ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload