ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​កំហឹង​ជាមួយ​ប្រពន្ធថ្មី​ យុ​ត្ថា​រ៉ា ឆា​ន្នី​

Videos


ជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល និង គួរឱ្យចាប់អារម្មណ៍សាជាថ្មីដល់ទស្សនិកជន ដោយសារតែភ្លើងស្នេហ៍បែកបាក់រវាងតារាសម្ដែងស្រីល្បីឈ្មោះ ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆាន្នី បាកផ្ទុះពាក្យសម្ដីគ្នាឌឺដងសាជាថ្មី ដោយមានតួទីបីជាបង្គោលរឿង គឺប្រពន្ធក្រោយរបស់លោក យុត្ថារ៉ា ឆាន្នី ផ្ទាល់តែម្ដង ។ 

ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​កំហឹង​ជាមួយ​ប្រពន្ធថ្មី​ យុ​ត្ថា​រ៉ា ឆា​ន្នី​

តាមរយៈសារខ្លីនៅក្នុងទំព័រហ្វេសប៊ុករបស់ ឆន ច័ន្ទលក្ខិណា ផ្ទាល់អ្នកនាងបានរៀបរាប់បែបអារម្មណ៍ក្ដៅក្រហាយជាមួយប្រពន្ធក្រោយអតីតស្វាមីរបស់ខ្លួនឱ្យដឹងថា «ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះខំប្រៀនប្រដៅនិង បញ្ចុះបញ្ចូលទឹកចិត្តកូនឱ្យគោរព និង ស្រឡាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិតបែបហ្នឹងតើបានកូនខ្ញុំជួបម្តងជា ២ ដងហើយលែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ហើយសួរកូនតែកូនមិនប្រាប់ ដឹងតែនិយាយថាខ្លាចមីង» ។

ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​កំហឹង​ជាមួយ​ប្រពន្ធថ្មី​ យុ​ត្ថា​រ៉ា ឆា​ន្នី​

កន្លងមកយើងមិនបានដឹងថា មុខមាត់ប្រពន្ធក្រោយរបស់លោក យុត្ថារ៉ា ឆាន្នី នោះមានរូបសម្បិត្តបែបណានោះ ឡើយ ដោយសារតែតារារូបនេះមិនបានបង្ហាញឱ្យសាធារណជនបានដឹងថាខ្លួនមានស្នេហាថ្មី ផ្ទុយស្រឡះពីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលហ៊ានចំហស្នេហ៍ថ្មីមិនខ្លាចព្យុះរិះគន់ពីសាធារណជននោះ ។ រឹតតែមិនបានដឹងទៅទៀតថា តើប្រពន្ធក្រោយរបស់លោក យុត្ថារ៉ា ឆាន្នី បានធ្វើរឿងអ្វីខ្លះប៉ះពាល់ដល់កូនរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា នោះឡើយ បានជានាងក្ដៅស្លឹកត្រចៀកខ្លាំងយ៉ាងនេះ ៕ ភូមិន្ទ