​សមត្ថកិច្ច​រារាំង​ស្ត្រី​សកម្មជន​ដីធ្លី​ហែ​ក្បួន យុទ្ធនាការ​អាវខ្មៅ ទៅ​ពន្ធនាគារ​ព្រៃ​ស

ភ្នំពេញ:
អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បំបែក​សកម្មជន​ដីធ្លី​ជា​ស្ត្រី​ជាង​១០​នាក់​ដែល​ជួបជុំគ្នា​ជិត​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ក្នុង​បំណង​ហែ​ក្បួន​"​យុទ្ធនាការ អាវខ្មៅ​" ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​ដោយ​លើក​បដា ទាមទារ​ដោះលែង​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប និង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​៤​នាក់​ទៀត​។​

​ការរារាំង​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ប្រមាណ​ជា ១០ ព្រឹក ថ្ងៃទី​៣០ ខែឧសភា
​នៅពេលដែល​ក្រុម​សន្តិសុខ​បាន​កៀង​សកម្មជន​ទាំងនោះ​ទៅលើ​ចិញ្ចើមផ្លូវ​មិន​ឲ្យ​បន្តដំណើរ​ទៅកាន់​ពន្ធនាគារ​។​

​ក្រុម​សន្តិសុខ​បាន​អះអាងថា​សកម្មជន​ដីធ្លី​ទាំងនោះ​ធ្វើ​ខូច​សណ្តាប់ធ្នាប់​។​
​ប៉ុន្តែ​មិនមាន​អំពើហិង្សា​កើតឡើង​រវាង​អ្នក​តវ៉ា​និង​ក្រុម​សមត្ថកិច្ច​នោះឡើយ​៕S/S