ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

តាម​ការ​​ឲ្យ​ដឹង​ពី​​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​​នៃ​សួន​សត្វ​​​​​​Cincinnati ក្នុង​រដ្ឋ Ohio សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ឪពុក​ម្ដាយ​របស់​​ក្មេង​ប្រុស​​៤​ឆ្នាំ​ដែល​ធ្លាក់​​ចូល​ក្នុង​​កន្លែង​​ស្វា​ហ្គោរីឡា​រស់​នៅ​​ អាច​រង​​ការ​ចោទ​ប្រកាន់​​​​ទាក់​ទង​បទ​ឧក្រិដ្ឋ​ បន្ទាប់​ពី​​បុគ្គលិក​សួន​សត្វ​ត្រូវ​បាន​បង្ខំ​​ឲ្យ​បាញ់​សម្លាប់​ស្វា​ហ្គោរីឡា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

 

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

 

រឿង​រ៉ាវ​​​​​​​​កំពុង​​ក្លាយ​ជា​​ប្រធាន​បទ​​ក្ដៅ​​​លើ​បណ្ដាញ​អ៊ីនធឺណិត បន្ទាប់​ពី​ស្វា​ហ្គោរីឡា​​វ័យ​១៧​ឆ្នាំ​ ឈ្មោះ Harambe ទម្ងន់​​១៨១​គ.ក. ត្រូវ​បាន​បាញ់​សម្លាប់​។ ដោយ​ឡែក​ ម្ដាយ​របស់​​ក្មេង​ប្រុស​ អ្នក​ស្រី​ Michelle Gregg បាន​បង្ហាញ​សារ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​​​ថា គ្រួសារ​អ្នក​ស្រី​​អរគុណ​ដល់​មនុស្ស​គ្រប់​គ្នា បន្ទាប់​ពី​​កូន​ប្រុស​របស់​អ្នក​ស្រី​មាន​សុវត្ថិភាព។

 

មនុស្ស​ជា​ច្រើន​បាន​​​​​ដែល​បាន​​​​ដឹង​ពី​ហេតុការណ៍​នោះ​ មាន​មតិ​​​​ជា​ច្រើន​បាន​​​ស្ដី​បន្ទោស​​ដល់​ឪពុក​​ម្ដាយ​របស់​ក្មេង​ប្រុស​ ដែល​​​​បាន​​ធ្វេស​ប្រហែស​ តែ​ក៏​មាន​​មតិ​មួយ​ចំនួន​​ក៏​មិន​បាន​​បង្ហាញ​ពី​ការ​ទិតៀន​ដល់​ឪពុក​ម្ដាយ​ក្មេង​ប្រុស​នោះ​ទេ ​​។ យ៉ាង​ណា​ក្ដី​​​ករណី​​នោះ ប៉ូលិស​​​និយាយ​ថា​ ឪពុក​ម្ដាយ​ក្មេង​ប្រុស​មិន​ទាន់​រង​​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នោះ​​ឡើយ​ ប៉ុន្តែ​​រដ្ឋអាជ្ញា​​អាច​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ពួក​គេ។

 

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

 

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​​​​អាយុ​៤​ឆ្នាំ​​​បាន​​​លូន​ចូល​តាម​បង្កាន់​ដៃ​ រួច​បាន​ធ្លាក់​​ពី​កម្ពស់​៣​ម៉ែត្រ​​ចូល​ទៅ​កាន់​កន្លែង​ក្បែរ​​​​ប្រឡាយ​ទឹក​​ស្វា​ Harambe នៅ ដែល​​ក្មេង​ប្រុស​បាន​នៅ​ទី​នោះ​រយៈ​ពេល​ជាង​១០​នាទី។ សាក្សី​ម្នាក់​ឈ្មោះ​ Brittany Nicely  បាន​ឲ្យ​ដឹង​ថា ពេល​ក្មេង​ធ្លាក់​ចូល​ក្នុង​របង​ស្វា​ហ្គោរីឡា​ហាក់​ដូច​ជា​ការពារ​ក្មេង​ប្រុស​ និង​មិន​មាន​កាយវិការ​ចង់​ធ្វើ​បាប​​​នោះ​​ឡើយ មុន​ពេល​ដែល​វា​ត្រូវ​គេ​បាញ់​សម្លាប់។

 

សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ម្នាក់​ទៀត គឺ​អ្នក​ស្រី​ Deidre Lykins បាន​ឲ្យ​ដឹង​ថា ម្ដាយ​របស់​ក្មេង​ប្រុស​ព្យាយាម​​រក​ក្មេង​ប្រុស​ ដែល​មុន​ពេល​បាត់ ក្មេង​ប្រុស​បាន​​ទារ​ម្ដាយ​របស់​​គេ​​ចូល​លេង​ទឹក។ ​​​​​​

 

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

 

​​​​​​​​​​​​​​​​​​​រហូត​មក​ទល់​ពេល​នេះ សួន​សត្វ​​​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ មនុស្ស​ជា​ច្រើន​​បាន​បង្ហាញ​ពី​ការ​សោក​ស្ដាយ​ដល់​ស្វា Harambe ដោយ​មាន​ដាក់​ផ្កា និង​សារ​​លើ​ក្រដាស​​​មួយ​ចំនួន​លើ​រូប​សំណាក​ស្វា​ក្នុង​សួន​​​។​ដោយ​ឡែក​មនុស្ស​​ជាង​២​ពាន់​នាក់​​បាន​ចុះ​ឈ្មោះ​ក្នុង​​កម្មវិធី​មួយ​ ជា​ញត្តិ​​ទាម​ទារ​ឲ្យ​ឪពុក​ម្ដាយ​របស់​​ក្មេង​ប្រុស​ ទទួល​ខុស​ត្រូវ​​លើ​សកម្មភាព​ធ្វេសប្រហែស​របស់​ពួក​គេ និង​បង្ក​ឲ្យ​ស្វា​ហ្គោរីឡា​ងាប់៕

 

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

  ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

ឪពុក​ម្ដាយ​​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​កន្លែង​ស្វា​ហ្គោរីឡា​​​​​​​​​នៅ អាច​រង​ការ​ចោទ​ប្រកាន់​​​

 

ចុចអាន៖  ស្វា​ហ្គោរីឡា​អាយុ​១៧​ឆ្នាំ​មួយ​ក្បាល​ត្រូវបាន​បាញ់​សម្លាប់ បន្ទាប់​ពី​ចង់​ធ្វើ​បាប​ក្មេង​ម្នាក់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​