​ទំនប់​អាងទឹក​ចក​ បាន​ជួសជុល​ស្ដាររួចរាល់ និង​​​ដំណើរការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ ១.៣០០ ហិកតា​

​ទំនប់​អាងទឹក​ចក​ បាន​ជួសជុល​ស្ដាររួចរាល់ និង​​​ដំណើរការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ ១.៣០០ ហិកតា​



ភ្នំពេញ ៖​ ទំនប់អាង ទឹក​ចក ស្ថិត​ក្នុង​ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួសជុល​ស្ដារ​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរ និង​កំពុង​ដាក់​ដំណើរ​ការ​ជូន​បងប្អូន​ប្រជាកសិ​ករ​ប្រើប្រាស់ សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រែ ចំនួន ១.៣០០ ហិកតា។​

ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ចក បាន​ទទួល​រង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៣ ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាងទឹក​ចក ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ជួសជុល និង​ស្ដារ​ឡើង​វិញ កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៤ ដោយមាន​ទំហំ​ការងារ ​៖ ធ្វើ​ទំនប់​អាង​ថ្មី​ប្រវែង ១.០០០ ម៉ែត្រ រៀប​ថ្ម​ការពារ​ជើងទេរ​ទំនប់​ប្រវែង ១.០០០ ម៉ែត្រ ក្រាល​គ្រួស​ក្រ​ហម​លើ​ខ្នង​ទំនប់​អាង​ប្រវែង ១.០០០ ម៉ែត្រ ដាំ​ស្មៅ​តាម​ជើងទេរ​ទំនប់​ការពារ​ទំនប់​អាង​ប្រវែង ១.០​០០ ម៉ែត្រ ស្ដារ​ប្រឡាយ​មេ ០២ ខ្សែ សរុប​ប្រវែង ៣.៤៣២ ម៉ែត្រ សាងសង់​ស្ពាន​ថ្មី​ចំនួន ៤ កន្លែង ចាក់​គ្រួស​ក្រហម​លើ​ភ្លឺ​ប្រឡាយ​ប្រវែង ៣.៤៣២ ម៉ែត្រ ដាំ​ស្មៅ​តាម​ជើងទេរ​ភ្លឺ​ប្រឡាយ​ប្រវែង ៣.៤៣​២ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ​ធំ​តូច ចំនួន ១០ កន្លែង៕

​ទំនប់​អាងទឹក​ចក​ បាន​ជួសជុល​ស្ដាររួចរាល់ និង​​​ដំណើរការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ ១.៣០០ ហិកតា​