ក្រសួង​ការងារ​បើ​ការប្រកួត​កីឡាបាល់ទាត់​ ដណ្ដើម​ពាន​រង្វាន់​មិត្តភាព​យុវជន លើក​ទី​២

ក្រសួង​ការងារ​បើ​ការប្រកួត​កីឡាបាល់ទាត់​ ដណ្ដើម​ពាន​រង្វាន់​មិត្តភាព​យុវជន លើក​ទី​២



ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​រសៀល​ថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ​២០១៦​បាន​រៀបចំ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​មិត្តភាព​យុវជន​លើក​ទី​២​ ដើម្បី​បង្កើន​សាមគ្គី​ភាព​មិត្តភាព​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ជាពិសេស​បំផុស​ស្មារតី​ដល់​មន្ត្រី​រាជ ការ​ទាំងអស់​ឲ្យ​ចូលចិត្ត​លេង​កីឡា​ដើម្បី​សុខភាព។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​” លើក​ទី​២ ឆ្នាំ​២០១៦ កាលពី ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កីឡា Real Soccer Sport Club ថា​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​” លើក​ទី​២ ឆ្នាំ​២០១៦ នេះ មាន​ក្រុម​ចូលរួម​ប្រកួត​មកពី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សរុប​ចំនួន​១៣​ក្រុម និង​កំណត់​យក​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែលជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​របស់​មន្ត្រីរាជការ​សម្រាប់​ធ្វើ​ការប្រកួត។

បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ក្រោយពី ធ្វើការ​ចាប់​គូរ​ផ្គូផ្គង ដោយ​ប្រើ​រូបមន្ត គណនា​ការ​ចាប់​គូ​ដោយ​ស្វ័យប្រវត្តិ ជា​លទ្ធផល​បាន កំណត់​ចេញ ជាតា​រាង​ការ​ប្រកួត​មួយ ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា រហូតដល់ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៦ ដែល​មាន​ការ​ប្រកួត​ចំនួន​៨២​ប្រកួត​។ ការប្រកួត​កីឡាបាល់ទាត់ មិត្តភាព​យុវជន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​” លើក​ទី​២​ជាការ​ប្រកួត​មាន​លក្ខណៈ​វិលជុំ ដោយ​ក្រុម និ​មួយៗ ធ្វើការ​ប្រកួត​ដើម្បី​សន្សំ​ពិន្ទុ​តាម​រួប​មន្ត​៖ ក្រុម ដែល​ឈ្នះ ក្នុង​មួយ​ប្រកួត​បាន​៣​ពិន្ទុ ក្រុម​ដែល​ចាញ់ ក្នុង​មួយ​ប្រកួត​បាន​០ ពិន្ទុ ក្រុម​ដែល​ស្មើ​បាន ១​ពិន្ទុ សរុប​ពិន្ទុ​ចុងក្រោយ ក្រុម ណា​ដែរ​បាន​ពិន្ទុ​ច្រើន ជាងគេ​៤​ក្រុម នឹងត្រូវ​ធ្វើការ​ប្រកួត​ខ្វែ​ងើ​ដើម្បី​ដណ្ដើម​យក​ចំណាត់ ថ្នាក់ លេខ​១ លេខ ២​លេខ​៣ និង​លេខ​៤។

សម្រាប់​ពាន់​រង្វាន់​នៃ​ការប្រកួត​មាន​ក្រុម​ដែល​ជាប់​ជា ជើងឯក​ទទួលបាន​ពាន​១ និង​មេដាយមាស​២៨​គ្រឿង អម​ដោយ​មេដាយ​ទឹកប្រាក់​ចំនួន ២.០០០.០០០.​រៀល ក្រុម​រងជើង​ឯក​ទទួល​បាន​មេដាយ​ប្រាក់​២៨​គ្រឿង និង​ទឹកប្រាក់​ចំនួន​១.៥០០.០០០​រៀល ក្រុម​លេខ​៣ ទទួល​បាន​មេដាយ​សំរឹទ្ធ ២៨​គ្រឿង និង​ទឹកប្រាក់​ចំនួន​១ .០០០.០០០​រៀល ក្រុម​លេខ​៤ ទទួល​បាន​ទឹកប្រាក់​ចំនួន​៥០០.០០០​រៀល និង​ក្រុម Fair Play ទ​ទូល​បាន​ទឹកប្រាក់​៤០០.០០០​រៀល៕

ក្រសួង​ការងារ​បើ​ការប្រកួត​កីឡាបាល់ទាត់​ ដណ្ដើម​ពាន​រង្វាន់​មិត្តភាព​យុវជន លើក​ទី​២