ប្រជាកសិករ​មួយចំនួន​ ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវ នៅ​តាម​តំបន់​មួយចំនួន​របស់​ខ្លួន​

ប្រជាកសិករ​មួយចំនួន​ ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវ នៅ​តាម​តំបន់​មួយចំនួន​របស់​ខ្លួន​



​ភ្នំពេញ ​៖ បងប្អូន​ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៣​គឺ ខេត្តព្រៃវែង ត្បូងឃ្មុំ និង​ខេត្តកណ្តាល បាន​ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវវស្សា​របស់​ខ្លួន​ជា​បណ្ដើរ ក្រោយពី​ផ្អាក​មួយ​រយៈ​ដោយសារ​ជួប​គ្រោះ​រាំងស្ងួត​។​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក​។​

នៅក្នុង​ផេ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក​បាន​ឲ្យ​ដឹង​ថា ប្រជាកសិករ​ក្នុងស្រុក ចំនួន ០៣ នៃ​ខេត្ត​ព្រៃវែង រួមមាន ស្រុក​បាភ្នំ ព្រះស្ដេច និង​ស្រុក​កំពង់ត្របែក​ បាន​ធ្វើ​សកម្មភាព​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា នៅ​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ សណ្តរ​ទន្លេ​កំពង់ត្របែក។ ​

ក្រសួង​បន្ត​ថា នៅក្នុង​ឆ្នាំ ២០១៦ នេះ ខេត្តព្រៃវែង មាន​ផែន​ការផលិត​ស្រូវវស្សា​លើ​ផ្ទៃដី​ចំនួន ២៥០​.០០០ ហិកតា ហើយ​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នេះ អនុវត្ត​បាន​លើ​ផ្ទៃដី ចំនួន ៤៥.​១​០០ ហិកតា ហើយ។​ ខេត្តកណ្តាល គិត​ត្រឹម​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ ប្រជាកសិករ​នៅក្នុង​ខេត្តកណ្តាល បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​បង្កើន​រដូវ (​ស្រូវ​ដើមរដូវ​វស្សា​) បាន​ចំនួន ៦.០៦២ ហិកតា ខ​ណៈ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​ជាច្រើន​ហិកតា​ទៀត កំពុង​ចាប់ផ្តើម​ភ្ជួរ​រាស់។ ឆ្នាំនេះ ខេត្តកណ្តាល មាន​ផែន​ការផលិត​ស្រូវវស្សា​លើ​ផ្ទៃដី ចំនួន ៣៥.៩០០ ហិកតា។

​ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ប្រជាកសិករ នៅ​ភូមិ​ស្រម៉ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​និង​កំពុ​ង​ចាប់ផ្តើម​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា នៅ​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ ជាំ​តា​ហ៊ឹង។ ​គិត​ត្រឹម​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ការអនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ សម្រេ​ច​បាន​លើ​ផ្ទៃដី ចំនួន ២៩.៣៣១ ហិកតា ស្មើនឹង​ប្រមាណ ៣៧ ភាគរយ នៃ​ផែន​ការដែល​បាន​ដាក់​ចុះ ចំនួន ៧៨.៣០០ ហិកតា។​

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​កាត់​ផ្ដាច់​ផ្លូវលំ​ជនបទ ០១ ខ្សែ អស់​ប្រវែង​ប្រមាណ ០៧ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ណា​រ៉ុង ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ។​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បងប្អូន​ប្រជាកសិករ​នៅ​តំបន់​មួយចំនួន នៃ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​ផ្តើម​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ហើយ។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ការងារ​បង្កបង្កើនផល​ស្រូវវស្សា នៅក្នុង​ខេត្តបន្ទាយមានជ័យ អនុវត្ត​បាន​ចំនួន ៤០.៨៨៥ ហិកតា ស្មើនឹង ១៧ ភាគរយ​នៃ​ផែនការ ២៤០.៥០០ ហិកតា៕

ប្រជាកសិករ​មួយចំនួន​ ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវ នៅ​តាម​តំបន់​មួយចំនួន​របស់​ខ្លួន​