គឹម លីហ្សា មាន​ផ្ទៃពោះ​ជាង​៤​ខែ​ តែ​មិនទាន់​ដឹង​កូនស្រី​ឬ​ប្រុស​ទេ​..!

គឹម លីហ្សា មាន​ផ្ទៃពោះ​ជាង​៤​ខែ​ តែ​មិនទាន់​ដឹង​កូនស្រី​ឬ​ប្រុស​ទេ​..!

ភ្នំពេញ ៖ បន្ទាប់ពី​ភ្ជាប់​ទំនាក់ទំនង​ស្នេហា ​រហូត​សម្រេច​ឈាន​ដល់​ការ​រៀប​ ពិធី​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ និង​បាន​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី ​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​ អតីត​តារា​សម្ដែង​អ្នកនាង គឹម លីហ្សា កាលពី​ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ ខណៈ​ខ្លួន​កំពុង​មាន​កូន​ក្នុង​ផ្ទៃ​ ដែល​ជា​តំណក់​ឈាម​រួមគ្នា​រវាង​នាង ​និង​ស្វាមី​អាណិកជន​ក្រៅ​ស្រុក​។​

តាម​ការ​គត់ សម្គាល់​ចាប់​តាំងពី​អ្នកនាង គឹម លីហ្សា ចាក​ចេញពី​ស្រុក​ខ្មែរ ទៅ​រស់​នៅ តាម​ស្វាមី​នៅ ក្រៅ​ប្រទេស​ត្រូវ បាន​មហាជន​ដឹង ថា នាង​មិនដែល​ធ្លាប់​បង្ហើប​ប្រាប់​ពី​ដំណឹង​ នៃ​ការចង់​បាន​កូន​នោះ​ឡើយ ​ទើប​ពេលនេះ​ស្រាប់តែ​អតីត​តារា​ស្រី​នាង​គឹម លីហ្សា​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្អួត​អ្នកគាំទ្រ​ថា ខ្លួន​កំពុងតែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ មាន​រយៈពេល​ជាង​ ៤ខែ​មក​ហើយ។

ស្រប​ពេល​ជាមួយគ្នា​ ដែលនាង​មាន​ផ្ទៃពោះ​ជាង​៤​ខែ​នេះ​ដែរ ​អ្នកនាង គឹម លីហ្សា លើក ឡើងថា កាល​មុន​ក្បាលពោះ​រៀប​ស្មើ​ហ្មង​ដល់​ឡូវ​ស្លៀក​អី​ក៏​ពិបាក​ដែរ​ តែ​មិនទាន់​អស់​ទេ​ នៅ​មាន​ត​ទៀត​។ ថ្ងៃនេះ​ baby ​បាន​១៨​អាទិត្យ​ហើយ តែ​ mummy ​មិន​ទាន់​បាន​ទៅ​មើល​អេកូ​ ស្រី​រឺ​ប្រុស​ទេ​ ចាំ​២០​អាទិត្យ​ចាំ​មើល​សរុបហ្ម​ង mummy ​សង្ឃឹមថា ​កូន​នឹងមាន​សុខភាព​ល្អ​ណា។

ដោយឡែក​កាលពី​ទើប​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង​ គេ​នៅ​ចាំ​បាន​ថា​ តារា​ស្រី​អ្នកនាង គឹម លីហ្សា ក៏​ធ្លាប់​ប្រៀបធៀប​ខ្លួន​នាង​ពេល​មាន​ទម្ងន់ និង មិនទាន់​មាន​ទម្ងន់​ថា​ កាល​មិនទាន់​ទម្ងន់​ឲ្យ​តែ​រាង​ឡើង​គីឡូ​ដុះ​ក្បាលពោះ​បន្តិច​ ខំ​សម្រក​វិញ​ភ្លាម​មិន​ឲ្យ​ខូច​រាង​ទាន់​ទេ​ តែ​ដល់ពេល​មាន​ទម្ងន់​ ដើម្បី​កូន ​ខូច​រាង​ក៏​ខូច​ចុះ​ឲ្យ​តែ​កូន​សុខភាព​ល្អ​ ទោះ​ឡើង​គីឡូ​ប៉ុណ្ណា ​ក៏​លែង​គិត​ដែរ​ ចាំ​ឆ្លង​ទន្លេ​រួចហើយ​ចាំ​គិត​ទៀត។

គូរ​រំលឹក​ថា តារា​ស្រី​ដែល​ធ្លាប់​លេច​មុខ​ក្នុងនាម​ជា​តារា​សម្ដែង​ តួ​កាច​ឆ្នាសឆ្នើម​អ្នកនាង គឹម លីហ្សា បាន​ជាប់ជំពាក់​បេះដូង​ជាមួយ​កន្លង់​វ័យ​កណ្ដាល​ ជា​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី ម្នាក់​កាលពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១១ ​ក្រោយ​មកពី​មានការ​ស្វែង​យកចិត្ត​គ្នា​អស់​រយៈពេល​ជិត​ឆ្នាំ​មក​នោះ​ អ្នក​ទាំងពីរ​ក៏បាន​សម្រេចចិត្ត ​ជ្រើស​យក​វេលា​ចូល​រោង​ជ័យ ​តាម​ប្រពៃណី​កាលពី​ថ្ងៃទី​១៨​ ខែធ្នូ ឆ្នាំ​២០១៣​។

អ្នកនាង គឹម លីហ្សា បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​ផ្លូវការ ​តាម​គន្លង​ប្រពៃណី​ជាមួយ​បុរស​ជា​ស្វាមី​រួចមក ​នាង​ក៏បាន​សម្រេចចិត្ត​ផ្អាក​ការងារ​សិល្បៈ​ទាំងស្រុង ​នឹង​បានសម្រេច​ចិត្ត​ចាក់​ចេញពី​ទឹកដី​ប្រទេស​កំណើត​ ដើម្បី​ទៅ​រួមរស់​សាង​សុភមង្គល​ជាមួយ​ស្វាមី ​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​រហូត​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្តង​៕