ស្រា​បៀរ​កម្ពុជា ​ប្រគល់​រង្វាន់​ធំ​ ១​ម៉ឺន​ដុល្លារ​ សម្រាប់​គូ​ស្វាមីភរិយាថ្មី​

ស្រា​បៀរ​កម្ពុជា ​ប្រគល់​រង្វាន់​ធំ​ ១​ម៉ឺន​ដុល្លារ​ សម្រាប់​គូ​ស្វាមីភរិយាថ្មី​



ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា ​បាន​ប្រគល់​រង្វាន់​ធំ​១០០០០​ដុល្លារ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ​ដែល​បាន​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​កម្ពុជា​ សម្រាប់​អាពាហ៍ពិពាហ៍​ចំនួន​១១​គូ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា​នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍។​

​ក្រៅពី​រង្វាន់​ទឹកប្រាក់​១០០០០​ដុល្លារ​មួយ​រង្វាន់ ស្រា​បៀរ​កម្ពុជា​ផ្តល់​រង្វាន់​ជាច្រើន​ទៀត រួមមាន ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ថ្មី​៥​រង្វាន់ និង​ម៉ាស៊ីន​ថត​ឌីជីថល Canon 70D ៥​រង្វាន់។​
​ ​
តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​លីមីត​ធី​ត (​ស្រា​បៀរ​កម្ពុជា​)​ ដែល​បាន​ចូលរួម​ប្រគល់​រង្វាន់​ដល់​អតិថិជន​ស្រា​បៀរ​ទាំងអស់ បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្មវិធី​ពិសេស​សម្រាប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ​កម្ពុជា​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ។ កម្មវិធី​ពិសេស​នេះ ​បើ​អតិថិជន​ជាវ​ស្រា​បៀរ​កម្ពុជា​សម្រាប់​អតិថិជន​ចំនួន ២៥​កេស​នឹង​ទទួល​បាន​ឆ័ត្រ​១ សៀវភៅ​កត់​ចំណងដៃ​២​ក្បាល ស្រា​បៀរ​កម្ពុជា​បន្ថែម​២​កេស ​និង​ឆ្នោត​ផ្សេង​សំណាង​១​សន្លឹក ឬក៏​ជាវ​៤៨​កេស​នឹង​ទទួល​បាន​វ៉ាលិស​ដំណើរ កម្សាន្ត សៀវភៅ​កត់​ចំណងដៃ​២​ក្បាល ស្រា​បៀរ​កម្ពុជា​បន្ថែម​៤​កេស និង​ឆ្នោត​សំណាង ២​សន្លឹក។ អតិថិជន​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​សរុប​៤​រង្វាន់ ម៉ូតូ ហុងដា​ឌ្រី​ម សរុប​២០​រង្វាន់ ម៉ាស៊ីន​ថត Canon 70D សរុប​២០​រង្វាន់​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រា​បៀរ​កម្ពុជា​ផលិត​ដោយ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ទំនើប និង​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​វិនិយោគ​ទាំងស្រុង​ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក។​

ស្រា​បៀរ​កម្ពុជា ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​គ្រឿងផ្សំ​ល្អ​ជាងគេ​ពី​សហគមន៍​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​ស្រា​បៀរ​កម្ពុជា​មាន​គុណភាព​ល្អ​ និង​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ជាច្រើន។ រោងចក្រ​ស្រា​បៀរ​កម្ពុ​ជា​ ក៏​ទទួល​បាន​វិញ្ញាបនបត្រ ISO ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ផង​ដែរ ។​

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​លីមីត​ធី​ត បាន​​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​ព្រះពុទ្ធសាសនា វិស័យ​អប់រំ និង​ផ្នែក​សប្បុរសធម៌​នានា៕