ស្រវឹង​ធ្លាក់​ភ្នែក​ បើកបររថយន្ត បណ្ដាលឲ្យ ស្ត្រីមានផ្ទៃពោះ៦ខែស្លាប់ ហើយប្ដីរបួសធ្ងន់​

ស្រវឹង​ធ្លាក់​ភ្នែក​ បើកបររថយន្ត បណ្ដាលឲ្យ ស្ត្រីមានផ្ទៃពោះ៦ខែស្លាប់ ហើយប្ដីរបួសធ្ងន់​

កំពង់ធំ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះពោះ​ធំ​៦​ខែ​ ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី​ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​១​មករា ក៏​ត្រូវ​បាន​រថយន្ត​បុក​ប្រពន្ធ​ស្លាប់​ភ្លាមៗ ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ​វេលា​ម៉ោង​១៣​និង​២៣​នាទី​រសៀល​ថ្ងៃ​២៨ ​ខែឧសភា ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ បណ្ដាល​ឲ្យ​ស្រី្ត​ដែល​មាន​ផ្ទៃពោះ​៦​ខែ​ បាន​ស្លាប់ ចំណែក​ប្តី​រង​របួស​ធ្ងន់ ​ស្ថិត​ក្នុង អាការៈ​គួរ​ឲ្យ​ព្រួយបារម្ភ​ ស្ត្រី​​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សេង​ សុខ​ឡេង អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ​ ព្រមទាំង​កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់ ប្តី​ឈ្មោះ​ង៉ាន​មេង​ លី​អាយុ​២៧​ឆ្នាំ​របួស​ធ្ងន់​ រស់នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។

អ្នក​ទាំងពីរ​ទើបតែ​រៀបការ​មិន​ទាន់បាន១​ឆ្នាំ​ផង ​ចំណែក​ជន​បង្ក​ហេតុ​ឈ្មោះ ​ហ៊ុន​ សីហា ​ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ នៅ​ភូមិ​បារាយណ៍​ធំ ឃុំ​បារាយណ៍​ស្រុក​បារាយណ៍ ក្រោយពី​បង្ក​ហេតុ​តៃកុង​រថយន្ត​ បាន​ព្យាយាម​បើក​រត់​ តែ​រត់​ទៅដល់​ចំណុច​ ភូមិ​ពណ្ណារាយណ៍ ឃុំ​ចើ​ង​ដើ​ង​ ត្រូវ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​លេខ​ 102​ ចាប់​បាន។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​សង់​ C125​ ពណ៌​ខ្មៅ​ស៊េរី​ 2013 កំពង់ធំ 1S 5835​ចេញពី​លិច​ទៅ​កើត​ ក្នុង​គោលបំណង​ទៅ​កម្សាន្ត​ទំនប់ ​១មករា​ ហើយ​បាន​កាច់​ស្តុប​ស៊ីញ៉ូ​ត្រឹមត្រូវ ​ពេលនោះ​គេ​ឃើញ​អ្នក​បើក​រថយន្ត​ម៉ាក ​CRV​ ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ កំពង់ធំ​ 2A1899 ​ចេញពី​លិច​ទៅ​កើត​ដូចគ្នា​ក្នុង​ល្បឿន​លឿន​ដូច​ព្រួញ​ ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែក​ ក៏​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពី​អ្នក​ប្តី​ប្រពន្ធ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ប្រពន្ធ​ជនរងគ្រោះ​បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែងកើត​ហេតុ ​ព្រមទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ប្រមាណ​៦ខែ​ទៀត​ផង៕