នគរបាល​ចរាចរណ៍​ ខេត្ត​សៀមរាប ​បន្ត​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

នគរបាល​ចរាចរណ៍​ ខេត្ត​សៀមរាប ​បន្ត​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

សៀមរាប ៖ នៅ​យប់​ថ្ងៃទី​២៩ ​ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​បាន​ចុះ​រឹត​បណ្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​និង​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ នៅ​រង្វង់​មូល​ស្ពានថ្ម​ព្រះរាជដំណាក់​។

លោក​វរសេនីយ៍ទោ ជឹម សុវណ្ណ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា​ក្នុង​ករណី​ខាង​លើ​នេះ ​កម្លាំង​នគរបាល​របស់​លោក​បាន​រក​ឃើញ ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​មាន​ដូចជា អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៨៥​នាក់ ​ក្នុង​នោះ​មាន​ម៉ូតូ​មិន​ដាក់​កញ្ចក់ ​មើល​ក្រោយ​ចំនួន​០២​គ្រឿង​ ចំពោះ​រថយន្ត​គ្មាន​ល្មើសច្បាប់​ចរាចរណ៍​ ហើយ​ជាតិ​អាល់កុល​ក៏​គ្មាន​ដែរ​។

សូម​រំលឹក​ថា ដូច​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ឃើញស្រាប់​ហើយ​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតមាន​ជា​រាង​រាល់ថ្ងៃ​ទូទាំង ប្រទេស​កម្ពុជា​ដែល​កត្តា​ទាំងនេះ​កើតឡើង​មកពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​។ ដូច្នេះ​ដើម្បី​ធ្វើការ​ទប់ស្កាត់​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មា​នក​ម្រឹត​ទាប​នោះ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ដាក់​កម្លាំង​ចុះ​ពង្រឹង​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប​ទាំង​យប់​ទាំង​ថ្ងៃ​៕