​សមត្ថកិច្ច​ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​ បោក​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឃាត់ខ្លួនស្ត្រីជាមេតុងទីនម្នាក់ ក្រោយពេលស្ដ្រីរូបនោះដាក់ឈ្មោះកូនតុងទីនខ្យល់ ក្នុងបញ្ជីឈ្មោះ រួចឆបោកបានលុយជាង២០ម៉ឺនដុល្លារ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខាងមុខផ្សារលើធំថ្មីខេត្ដសៀមរាប ខណៈស្ដ្រីរូបនោះកំពុងដើរចេញពីផ្សារ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះអាំង គឹមហ៊ន់ ភេទស្រីអាយុ៣២ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ប្រភពបានបន្តថា ប្រាក់ដែលជនសង្ស័យឆបោកពីកូនតុងទីននោះមានចំនួន២០៨.០០០ដុល្លារ ហើយការបោកនេះស្ដ្រីសង្ស័យបានយកឈ្មោះខ្មោច ចូលទៅក្នុងបញ្ជីឈ្មោះតុងទីន ដោយបង្ហាញថា កូនតុងទីនរបស់ខ្លួន បានដាក់ឈ្មោះលេងជាមួយគ្នា។

ក្រោយពីមនុស្សឃើញមានឈ្មោះអ្នកលេងច្រើននាក់ហើយលុយក៍ធំទៀត ក៍នាំគ្នាលេងនិងបង់ប្រាក់ឲ្យស្ដ្រីសង្ស័យរូបនោះរៀងៗខ្លួន។ បន្ទាប់ពីបានប្រមូលលុយបានចំនួនច្រើនសន្ធឹកសន្ទាប់ដូចខាងលើនេះ មេតុងទីន បានព្យាយាមគេចខ្លួន ហើយនៅពេលថ្ងៃត្រូវដេញជនសង្ស័យក៍មិនមានវត្ដមានដែរ ទើបសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្ដឹងជនរងគ្រោះ ដើម្បីអនុវត្ដតាមនិតិវិធីច្បាប់តែម្ដង។

បច្ចុប្បន្នស្ត្រីជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅតុលាការថ្ងៃទី៣០ ខែឧសភា ដើម្បីចាត់ការជាបន្ដ ៕ ជានិរន្ដរ៍
​សមត្ថកិច្ច​ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​ បោក​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​

 

ប្រភព៖ Nokorwatnews

Loading...

  • ​សមត្ថកិច្ច​ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​ បោក​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: