សេចក្តីណែនាំក្រសួងសេដ្ឋកិច្ចហាមយករថយន្តពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត

ភ្នំពេញ៖ នៅថ្ងៃ២៨ ខែ ឧសភា ឆ្នាំ២០១៦កន្លមកនេះ លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញសេចក្តីណែនាំមួយមួយស្តីអំពីការប្រើប្រាស់រថយន្តរដ្ឋ ប្រាប់ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការរបស់ខ្លួន ឲ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់រថយន្តមិនត្រូវគោលដៅជាពិសេស មិនត្រូវបើករថយន្តទាំងនោះទៅកន្លែងកម្សាន្តនានា ដូចជា ក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់បន្ថែមថា រថយន្តពាក់លេខរដ្ឋ នឹងមិនត្រូវឲ្យអ្នកដទៃប្រើប្រាស់ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ជាពិសេសគឺត្រូវប្រើប្រាស់ប្រកបដោយសុច្ចរិតភាព ដោយគោរពច្បាប់ឲ្យប្រសើរជាងប្រជាជន និងមិនត្រូវប្រើប្រាស់រថយន្តស្លាកលេខរដ្ឋ ក្រៅពីម៉ោងបំពេញភារកិច្ចឡើយ។

ខាងក្រោមនេះជាសេចក្តីណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៖

សេចក្តីណែនាំក្រសួងសេដ្ឋកិច្ចហាមយករថយន្តពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត

ប្រភព៖ Nokorwatnews

Loading...

  • សេចក្តីណែនាំក្រសួងសេដ្ឋកិច្ចហាមយករថយន្តពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: