ISIS វាយប្រហារ​ក្រុម​អ្នកគាំទ្រ​ក្លឹប​បាល់ទាត់​រៀល​ម៉ា​ឌ្រី​ដ នៅ​អី​ុ​រ៉ា​ក់​

Videos


តាមប្រភពព័ត៌កាសែត Marca របស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី ២៨ ឈានចូល ថ្ងៃទី ២៩ ខែឧសភា ឆ្មនាំ ២០១៦ គឺក្នុងពេលដែលពួកអ្នកគាំទ្រក្លឹបបាល់ទាត់រៀលម៉ាឌ្រីដ មួយក្រុមកំពុងតែជួប ជុំគ្នាទស្សនាការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រវាងក្លឹប Real Madrid និងក្លឹប Atletuco Madrid បានទទួលរងនូវការវាយប្រហារបែបភេរវកម្មពីក្រុម ISIS ដែលបណ្តាលឲ្យមាន មនុស្សស្លាប់ចំនួន ១២ នាក់ និង រងរបួសជាច្រើននាក់ថែមទៀត ។

កាសែត Marca ដដែលនេះបានសរសេរថា ការទស្សនាបាល់ទាត់ គឺក្លឹបរៀលម៉ាឌ្រីដ ដែលពួកគេ ស្រឡាញ់ពេញចិត្ត និង គាំទ្រថា អាចលើកពាន Champions League លើកទី ១១ នោះ គឺនៅទីប្រជុំជន Baqu-bah ប្រទេសអីរ៉ាក់ មានអ្នកគាំទ្រក្លឹបរៀលម៉ាឌ្រីដ មួយក្រុមបានជួបជុំគ្នាទស្សនាការផ្សាយបន្តផ្ទាល់នៃការ ប្រកួតនេះ ។ ក្នុងពេលកំពុងតែជក់ចិត្តដិតអារម្មណ៍ទៅលើការប្រកួតនោះក៏ស្រាប់តែមាន ពួកភេរវករជាច្រើន នាក់បានសម្រុកចូលទៅក្នុងទីកន្លែងទស្សនាហើយក៏បានចាមផ្តើមបាញ់រះលើហ្វូងមនុស្សឥតរើសមុខដែលកំពុងតែអង្គុយទស្សនាការប្រកួតនៅមុខកញ្ចក់ទូរទស្សន៍ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ១២ នាក់ និង រងរបួ សជាច្រើននាក់ទៀត ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី ១ នោះទេដែលអ្នកគាំទ្រក្លឹបរៀលម៉ាឌ្រីដ នៅអីុរ៉ាក់ ទទួលរង នូវការវាយប្រហារពីក្រុម ISIS ។ ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះនៅក្នុងហាង កាហ្វេមួយក្នុងទីប្រជុំជន Balad ខេត្ត Salahuddin ដែលមានចម្ងាយ ៨០ គីឡូម៉ែត្រប៉ែកខាងជើងនៃ ទីក្រុងបាដាដ រដ្ឋធានីប្រទេសអីុរ៉ាក់ មានអ្នកគាំទ្រក្លឹបរៀលម៉ាឌ្រីដ ជាង ៥០ នាក់ដែលកំពុងតែមើលការប្រកួត បាល់ទាត់ចាក់ផ្សាយឡើងវិញស្រាប់តែមានសមាជិកក្រុម ISIS ចំមនួន ៣ នាក់ប្រដាប់ដោយអាវុធកាំភ្លើង AK47 គ្រប់ដៃបានបាញ់រះបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ១៦ នាក់ និង រងរបួសជាង ២០ នាក់ផ្សេងទៀត ៕ គ ឡេង