អស់ទាស់ ! ផ្ទះ​ថ្មី Fan Bingbing !

Videos


ក្រោយពីតារាសម្តែងដ៏ល្បីឈ្មោះ នាង Fan Bingbing និង គូដណ្តឹង លោក Li Chen ទិញផ្ទះមួយកន្លែងកាលពីដើមសប្តាហ៍នេះ រូបថតជាច្រើនក្នុងផ្ទះថ្មីពួកគេក៏បានបែកធ្លាយពាសពេញបណ្តាញអ៊ីនធឺរណេត ដែលមើលទៅ ផ្ទះពួកគេពិតជាស្កឹមស្កៃយ៉ាងខ្លាំង ។

អស់ទាស់ ! ផ្ទះ​ថ្មី Fan Bingbing !

នាង Fan និង លោក Li បានប្រកាសពីទំនាក់ទំនងជាផ្លូវការរបស់ពួកគេកាលពីជាងមួយឆ្នាំមុន នៅតាមរយៈបណ្តាញអ៊ីនធឺរណេត និង បានភ្ជាក់ពាក្យជាមួយគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយពួកគេទាំងពីរប្រហែលជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ដើរលើមាគ៌ាជីវិតថ្មីជាស្វាមីភរិយានាពេលឆាប់ៗខាងមុខ ។ យោងតាមសារព័ត៌មាន គេបានដឹងថា រូបថតទាំងនេះត្រូវបានគេបង្ហោះលើបណ្តាញអ៊ីនធឺរណេតដោយគណនីមួយដែលគេបញ្ជាក់ថា រូបគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានក្លាយខ្លួនជាអ្នកជិតខាងថ្មីរបស់នាង Fan Bingbing ។

អស់ទាស់ ! ផ្ទះ​ថ្មី Fan Bingbing !

មនុស្សជាច្រើនជឿជាក់ថា ស្នេហាអ្នកទាំងពីរអាចនឹងស្ថិតស្ថេរបានយូរ ព្រោះពួកគេមានពេលវេលាផ្តល់ឲ្យគ្នាច្រើន ជាពិសេសមានសមត្ថភាពស័ក្តិសមនឹងគ្នា ហើយណាមួយ ធ្លាប់ចាប់ដៃគ្នាសម្តែងដែលអាចរកប្រាក់ចំណួលបានយ៉ាងច្រើន ។ ចង់ដឹងថា ផ្ទះថ្មីពួកគេស្អាតប៉ុណ្ណា សូមទស្សនារូបថតខាងក្រោម ៖ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)