ញ៉ាំ​ទឹក​បែបណា​ទើប​អាចបន្ថយ​ជំងឺមហារីក ទឹកនោម​ផ្អែម និង​សម្ពាធ​ឈាម​?

ការញ៉ាំទឹករាល់ព្រឹកក្រោយពីភ្ញាក់ពីគេងកំពុងតែក្លាយទៅជារឿង ដ៏ពេញនិយមមួយនៅប្រទេសជប៉ុន។ ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានអះអាងថា ទម្លាប់បែបនេះមានប្រយោជន៍បំផុតសម្រាប់សុខភាពទូទៅរបស់យើង។

សូមបញ្ជាក់ថា ការព្យាបាលដោយប្រើទឹករបស់ប្រជាជនជប៉ុនគឺមានអត្ថប្រយោជន៍ ខ្លាំងណាស់សម្រាប់ព្យាបាលជំងឺជាច្រើន។ ទម្លាប់នែការញ៉ាំទឹកមានប្រសិទ្ធភាព ១០០ភាគរយក្នុងការព្យាបាលជំងឺដូចខាងក្រោមនេះ៖
– ឈឺក្បាល
– ឈឺខ្លួន
– ជំងឺបេះដូងសរសៃឈាម
– រលាកសន្លាក់
– ជំងឺឆ្គួតជ្រូក
– ធាត់ជ្រុល
– រលាកទងសួត
– ជំងឺហឺត
– ជំងឺរបេង
– ជំងឺរលាកស្រោមខួរក្បាល
– ជំងឺតម្រងនោម
– ក្អួត
– រលាកក្រពះ
– រាករូស
– ទឹកនោមផ្អែម
– ទល់លាមក
– ជំងឺភ្នែក
– មករដូវខុសធម្មតា
– បញ្ហាត្រចៀក ច្រមុះ និងបំពង់ក

របៀបអនុវត្តការព្យាបាលដោយប្រើទឹក៖
១. ចូរញ៉ាំទឹកជារៀងរាល់ព្រឹកក្រោយពីភ្ញាក់ពីគេង ប៉ុន្តែត្រូវធ្វើមុនពេលដុសធ្មេញ។ ចូរញ៉ាំទឹក ៤កែវ ឬ ១៦០មីលីលីត្រក្នុងមួយកែវៗ។
២. ក្រោយពីងូតទឹក និងដុសសម្អាតធ្មេញរួច មិនត្រូវញ៉ាំអ្វីទាំងអស់រយៈពេល៤៥នាទី។
៣. ក្រោយពីនេះ អ្នកអាចញ៉ាំអាហារពេលព្រឹក ញ៉ាំកាហ្វេ និងធ្វើរឿងធម្មតាៗរបស់អ្នកបានហើយ។
៤. មិនត្រូវញ៉ាំ ឬផឹកអ្វីទាំងអស់រយៈពេល ២ម៉ោងក្រោយពីញ៉ាំអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលយប់រួច។
៥. អ្នកដែលមិនអាចញ៉ាំទឹក ៤កែវនៅពោះទទេ អាចចាប់ផ្តើមជាមួយនឹងទឹកតិចៗសិន ហើយចាំបង្កើនចំនួនរបស់វារហូតដល់៤កែវក្នុងមួយថ្ងៃ។
៦. បើសិនជាអ្នកកំពុងតែជួបបញ្ហាដូចជាជំងឺដែលខ្ញុំលើនៅខាងលើនោះ អ្នកអាចព្យាបាលបែបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញបាន។ជាទូ ទៅបើសិនជាអ្នកមានសុខភាពល្អហើយ អ្នកនៅតែអាចព្យាយាមធ្វើបែបនេះបានដើម្បីឲ្យមានកម្លាំងកាន់តែច្រើន។

ខាងក្រោមនេះគឺជា ចំនួនថ្ងៃដែលការព្យាបាលមួយនេះស៊ីពេលអ្នក៖
១. លើសសម្ពាធឈាម ត្រូវការពេល ៣០ថ្ងៃ
២. រលាកក្រពះ ប្រើពេល ១០ថ្ងៃ
៣. ជំងឺទឹកនោមផ្អែម ប្រើពេល ៣០ថ្ងៃ
៤. ទល់លាមក ប្រើពេល ១០ថ្ងៃ
៥. ជំងឺមហារីក ប្រើពេល ១៨០ថ្ងៃ
៦. របេង ប្រើពេល ៩០ថ្ងៃ ប៉ុន្តែត្រូវការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន
៧. អ្នកជំងឺរលាកសន្លាក់សម្រាប់មួយសប្តាហ៍ដំបូង អ្នកគួរតែធ្វើតាមការព្យាបាលខាងលើតែបីថ្ងៃបានហើយ។ ចាប់ពីសប្តាហ៍ទីពីរ អ្នកអាចចាប់ផ្តើមធ្វើវាជារៀងរាល់ថ្ងៃបានហើយ។

នៅពេលអ្នកចាប់ផ្តើមប្រើវិធីនេះព្យាបាលជំងឺ អ្នកនឹងមិនឃើញមានផលរំខានអ្វីឡើយក្រៅពីនោមញឹកញាប់ជាងធម្មតា៕

ប្រភព៖ iknow

  • ញ៉ាំ​ទឹក​បែបណា​ទើប​អាចបន្ថយ​ជំងឺមហារីក ទឹកនោម​ផ្អែម និង​សម្ពាធ​ឈាម​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:សុខភាព
Tags: