ខេមអេដ រកឃើញអត្តពលិកឆ្នើមៗត្រៀមការប្រកួតកីឡាសិស្សនិស្សិត

វិទ្យាស្ថានខេមអេដ បានរៀបចំការប្រកួតកីឡា ស្ទើរពេញមួយថ្ងៃ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា កាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានទេពកោសល្យ និងសមត្ថភាពលើប្រភេទកីឡាអត្តពលកម្ម ដើម្បីត្រៀមលេងឲ្យសាលារបស់ខ្លួនក្នុងការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសទូទាំងប្រទេស ឆ្នាំ២០១៦ នាពេលខាងមុខនេះ។
sportsport1
និស្សិតជាង១០០នាក់ ដែលកំពុងរៀនលើជំនាញផ្សេងៗគ្នា នៅវិទ្យាស្ថានខេមអេដ បានចូលរួមការប្រកួតកីឡាអត្តពលិក កាលពីម្សិលមិញនោះ ហើយពួកគេត្រូវបានអនុញ្ញាតិឲ្យធ្វើការប្រកួតនៅលើវិញ្ញាសាដែលខ្លួនពេញចិត្ត ក្នុងចំណោមវិញ្ញាសាចំនួន១០ រួមមានលោតកម្ពស់(បុរស-នារី) លោកចម្ងាយ(បុរស-នារី) ចោលដុំដែក(បុរស-នារី) រត់ល្បឿន(បុរស-នារី) រត់ចម្ងាយ៣គីឡូម៉ែត្រនារី និងរត់ចម្ងាយ៥គីឡូម៉ែត្របុរស ហើយការបើកទូលាយនេះ គឺមាននិស្សិតខ្លះបានប្រកួតរហូតដល់៤វិញ្ញាសា និងទទួលបានមេដាយមាសរហូតដល់៣តែម្នាក់ឯង។

យ៉ាងណាក៏ដោយ លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ បានថ្លែងថា៖«ជាគោលការ គឺយើងយកអ្នកទទួលបានចំណាត់ថ្នាក់លេខ១ នៅតាមប្រភេទវិញ្ញាសានីមួយៗ ទៅបង្ហាត់បន្ថែម ដើម្បីត្រៀមលេងឲ្យសាលា ក្នុងការប្រកួតសិស្សនិស្សិត ប៉ុន្តែបើសិនជាពួកគេអត់មានពេលហ្វឹកហាត់ជាមួយយើងទេនោះ យើងមិនទទួលយកគេនោះទេ គឺយើងអាចយកលេខ២ជំនួសវិញ»។
sport2sport3
បើតាមលោក Casey Barnett គឺនៅក្នុងកការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសទូទាំងប្រទេស ឆ្នាំ២០១៦ នាពេលខាងមុខនេះ វិទ្យាស្ថានខេមអេដ និងដាក់ប្រភេទកីឡាចំនួន៣ឲ្យចូលរួម ក្នុងនោះមានកីឡាអត្តពលកម្ម បាល់ទាត់បុរស និងបាល់បោះ(បុរស-នារី)។

ទាក់ទងទៅនឹងការប្រកួតសិស្សនិស្សិតខាងមុខនេះ បុរសជនជាតិអាមេរិកលោក Casey បានបញ្ជាក់ថា៖«ជាគោលជំហររបស់ខ្ញុំ គឺខ្ញុំមិនទិញ ឬជួលអ្នកមកពីខាងក្រៅមកលេងតំណាងឲ្យសាលានោះទេ ព្រោះវាមានគ្មានន័យ និងធ្វើឲ្យនិស្សិតបាត់បង់ឱកាសប្រកួតប្រជែងគ្នា ដើម្បីទទួលបានបទពិសោធ។ ហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា គួរតែលុបបំបាត់ឲ្យបាននូវទម្លាប់ទិញឬជួយអត្តពលិកជម្រើសជាតិមកលេងតំណាងឲ្យសាលា ក្នុងការប្រកួតសិស្សនិស្សិតខាងមុខនេះ»៕
mm2
mm3
mm4
sport4sport5sport6sport7sport8sport9sport10