​ក្រុម​ E-Sports កម្ពុជា​អរគុណ​អ្នក​គាំទ្រ​ពី​ប្រទេស​ម៉ាឡេស៊ី

ក្រុម​​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​អរគុណ​ដល់​​អ្នក​គាំទ្រ​ទាំង​ឡាយ​ដែល​បាន​លើក​ចិត្ត​សម្រាប់​ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​ Asean Games for E-sports 2016 នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​បញ្ចប់​កាល​ពី​ល្ងាច​មិញ។

 

​ក្រុម​ E-Sports កម្ពុជា​អរគុណ​អ្នក​គាំទ្រ​ពី​ប្រទេស​ម៉ាឡេស៊ី ក្រុម​ E-Sports កម្ពុជា

 

ក្រុម​ E-Sports កម្ពុជា​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ឡើយ​ ប៉ុន្តែ​ស្ថិត​ក្នុង​ចំណោម​​​ក្រុម​៨​​ចុង​ក្រោយ​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​២​ និង​ចាញ់​៣​នៃ​​ការ​ប្រកួត​វិញ្ញាសា​ Dota 2 ​ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ពី​ថ្ងៃ​ទី​២៧ ​ដល់​៣០​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។ ​ប្រទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Asean Games for E-sports 2016 ​នេះ រួម​មាន​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា។

 

 
ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មិន​មែន​មាន​តែ​ការ​ប្រកួត​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មាន​ដាក់​តាំង​ពិព័រណ៍​មាន​ផលិត​ផល​បច្ចេកវិទ្យា​ជា​ច្រើន​ប្រភេទ​ ដើម្បី​បង្ហាញ​ពី​​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​របស់​គេ៕

អត្ថបទ៖ ជាន ចាន់រ៉ា​