នាំ​ស្រីក្មេង​ឡើងផ្ទះ​សំណាក់ ម៉ឹម​អេងៗ ភ្ញាក់ឡើង​វង្វេង អស់ទ្រព្យ​សម្បត្តិ​

នាំ​ស្រីក្មេង​ឡើងផ្ទះ​សំណាក់ ម៉ឹម​អេងៗ ភ្ញាក់ឡើង​វង្វេង អស់ទ្រព្យ​សម្បត្តិ​

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បន្ទាប់ពី​ទទួលបាន​ភ្លក្ស​រសជាតិ​ស្នេហ៍ ក្បែរ​ឋានសួគ៌​រួម​មក ក៏បាន​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ បន្ទាប់ពី​បាន​បបួល​នាង​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់ ដោយ​ឈ្លក់​លង់​នឹង​សម្រស់​ផូរផង​ឲ្យ​ម៉ឹម​អេងៗ ដាក់​ថ្នាំ​ដេក​សន្លប់​ស្តូក ស្រីក្មេង​លួច​លុយ គ្រឿង​អ​ល័​ង្ក​កា ម៉ូតូ​បាន​ហើយ​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​១​រំលង អធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ គ​ន្ធា ប៊ុនហេង ផ្លូវជាតិ​លេខ​៤ ខាង​លិខសា​លា​សង្កាត់​ចោមចៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​


​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា បុរស​ម្នាក់​តែ​ត្រូវ​ថ្នាំ​សន្លប់​បន្ទាប់ពី​ម៉ឹម​អេងៗ នោះ​មានឈ្មោះ ឌឹ​ម ប៊ុនលី អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនសង្ស័យ​នោះ បុរសរងគ្រោះ​បាន​ប្រាប់ថា មានឈ្មោះ ស្រី​ពៅ អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្គាល់គ្នា​តាមរយៈ facebook កន្លះ​ខែ​មកហើយ និង​បាន​ផ្ញើ​សារ​ត្រឡប់​ទៅវិញទៅមក ឈានទៅដល់​នារី​រូបនោះ​ចង់​ស្គាល់មុខ និង​សុំ​ស្នេហា ដោយ​មើលឃើញ​តាមរយៈ​រូបភាព​គយគន់​លង់​អារម្មណ៍​ទៅនឹង​រូប​សម្រស់​គ្រាន់បើ​។ ទីបំផុត​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៨ ខែឧសភា នារី​សង្ស័យ​បាន​បបួល​ខ្លួន​ឡើង​ឋាន​សួរ ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​។​


​ជនរងគ្រោះ​បញ្ជាក់ថា ខ្លួន​មិនដែល​សោះ​រសជាតិ​ស្នេហា មកដល់​លើក​នេះ​ជា​លើក​ទី​១ សម្រាប់​ខ្លួន​មាន​អារម្មណ៍​បេះដូង​ញាប់​ញ័រ លាយ​លំ​ទៅនឹង​ក្តី​ត្រេកអរ អ្វីដែល​សន្យា អ្វីដែល​ណាត់គ្នា កាលបើ​ភាគី​ខាង​ស្រី​សុខចិត្ត​លះបង់​ខ្លួន ដើម្បី​សេចក្តីស្នេហា ក៏​ណាត់គ្នា​ចូល​ផ្ទះសំណាក់​ខាងលើ ហើយ​ពេលដែល​នារី​រូបនោះ មកជួប​ទៀតសោត មាន​កាន់​ទឹកក្រឡុក​២​កែវ​ជ័រ​នាំគ្នា​ចូល​បន្ទប់​ទាំង​ក្តី​ញាប់​ញ័រ តែ​ខាង​ស្រី​ប្រាប់ថា មុន​រួមមេត្រី សូម​បង​ប៉ូវ​ទឹកក្រឡុក​ជាមុនសិន លុះ​រួមមេត្រី​រួចហើយ នារី​រូបនេះ​ថា ដើម្បី​បញ្ជាក់​ពី​ភក្តី​ស្នេហា​យើង​សូម​បង​ម៉ឹម​អេងៗ​។​


​បន្ទាប់ពី​មឹ​ម​ហើយ​អេង​លង់លក់​ទន់ដៃទន់ជើង​សន្លប់​លែង​ដឹងថា នារី​រូបនោះ លួច​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-6983 ខ្សែក​ប្លា​ទីន​១​ខ្សែ និង​លុយ​ខ្មែរ ជាង​៥០​ម៉ឺន​រៀល​។​


​ក្រោយពេល​កើតហេតុ ទើប​សាច់ញាតិ​នាំយកទៅ​ពេទ្យ​ក្នុង​អាកា​រៈ​ដឹងខ្លួន​ដែរ​តែ​ទន់​ដៃជើង និយាយ​មិន​ចេញ ងងុយ​តែ​ដេក និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​៕

នាំ​ស្រីក្មេង​ឡើងផ្ទះ​សំណាក់ ម៉ឹម​អេងៗ ភ្ញាក់ឡើង​វង្វេង អស់ទ្រព្យ​សម្បត្តិ​