លោក អ៊ាង ស៊ីផាន ជំរុញ​ឲ្យ​សមត្ថកិច្ច​ និង​ចៅសង្កាត់​ បង្ក្រាប​អ្នក​ចែកចាយ​ថ្នាំញៀន​ ទោះ​បី​តូច​តា​ច​ក្តី​

លោក អ៊ាង ស៊ីផាន ជំរុញ​ឲ្យ​សមត្ថកិច្ច​ និង​ចៅសង្កាត់​ បង្ក្រាប​អ្នក​ចែកចាយ​ថ្នាំញៀន​ ទោះ​បី​តូច​តា​ច​ក្តី​



ភ្នំពេញ ៖ លោក អ៊ាង ស៊ីផាន​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​ ដោយ​ផ្ដោត​ទៅលើ​បញ្ហា​គ្រឿងញៀនថា ​”ត្រូវ​បង្ក្រាប​ឲ្យ​អស់​ បើ​ទោះបី​តូចតាច​ក្តី​”។ លោក អ៊ាង ស៊ី​ផាន មាន​ប្រសាសន៍​បែបនេះ​ ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៤​ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​អាណត្តិ​ទី​២​ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ​ខែឧសភា ​ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​​សាលា​ខណ្ឌ​។​

លោក អ៊ាង ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​គ្រឿងញៀន​គឺជា​រឿង​ចំបង​ ដែល​យើង​មិន​ត្រូវ​មើ​ល​រំលង ​ហើយ​នៅ​តាម​បណ្ដា​សង្កាត់​ត្រូវ​សហការ​ ជាមួយ​កម្លាំង​នគរបាល​ និង​កម្លាំង​កងរាជអាវុធ​ហ​ត្ថ​ខណ្ឌ​ ចុះ​ស្រាវជ្រាវ​ ដើម្បី​ឈាន​ទៅដល់​ការ​បង្ក្រាប​ឲ្យ​អស់ ទាំង​អ្នក​ចែកចាយ ​អ្នក​សេព ​​ហើយ​បើ​បំបាត់​ពួក​នេះ​បាន ​គឺ​មេខ្លោង​របស់​វា​មិនដឹង​យក​ថ្នាំញៀន​ ទៅ​ចែកចាយ​ឯណា​កើត​ទៀត ​បើ​សមត្ថកិច្ច​យើង​ចាប់​កូនចៅ​វា​អស់​ មិន​ខុសពី​ដើមឈើ​ បើ​យើង​កាប់​មែកធាង​អស់​ តើ​វា​មាន​លំ​ហ្នឹង​ស្អី​ទៀត​ទី​
​បញ្ចប់​វា​រលំ​ទៅ​ឯកឯង​ដោយ​ពុំ​បាច់​ច្រាន​។​

លោក​អភិបាលខណ្ឌ​ក៏បាន​កោត​សសើរ​ ដល់​កម្លាំង​នគរបាល​ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ ដែ​ល​បាន​បើក​កិច្ចប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក​ ថែមទាំង​បង្ក្រាប​បាន​ក្រុម​ចែកចាយ ​និង​ជក់​បានជា​បន្ត​បន្ទាប់​ពុំ​ដែល​ខកខាន​ឡើយ​។

​ក្នុង​នោះ​លោក​អភិបាលខណ្ឌ ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​បន្ត​ការស្រាវជ្រាវ​ចាប់​ក្រុម​ចែកចាយ​ថ្នាំញៀន​​នេះ​ឲ្យ​អស់​កុំ​ឲ្យ​មាន​សល់​ សូម្បី​តិចតួច​ក្តី​គឺ​ត្រូវ​បង្ក្រាប​ឲ្យ​អស់ ហើយ​ភូមិដ្ឋាន​យើង​ក៏​សុខ​ក្សេមក្សាន្ត​ដែរ​៕​