លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​​​​​​ការ​​​ងារ​ព្រមាន​បង្ក្រាប​​​ការ​​​តវ៉ា​​​ប្រឆាំង​ការ​​ចាប់​​លោក កឹម សុខា

កាលពីម្សិលមិញ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានព្រមានថា រដ្ឋាភិបាលនឹងប្រើប្រាស់កម្លាំងពេញលេញរបស់រដ្ឋ ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលត្រូវបាន ចោទ ប្រកាន់ជាបណ្ដោះអាសន្នពីបទមិនគោរពតាមដីកាកោះឲ្យចូលខ្លួនរបស់តុលាការ។ ការគំរាមរបស់លោក អុិត សំហេង ធ្វើឡើង ខណៈរដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃនេះដើម្បីសម្រេចថា តើត្រូវចាត់វិធានការសភាដ៏ចម្រូងចម្រាសដើម្បីអនុញ្ញាតឲ្យចាប់ខ្លួនលោក កឹម សុខា ទាំងលោកមានអភ័យឯកសិទ្ធិតំណាង រាស្ត្រដែលអាចការពារខ្លួនពីការចាប់ខ្លួន ឬយ៉ាងណា។ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ៣០០នាក់នៅពេលបិទសិក្ខាសាលាស្ដីពីសេវាថែទាំសុខភាពរបស់រដ្ឋនៅភោជនីយដ្ឋានមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លោក អុិត សំហេង បានច្រានចោលការគំរាមពីសំណាក់គណបក្ស សង្គ្រោះជាតិ និងប្រធានសហជីពដ៏ធំមួយដែលលើកឡើងថា ការចាប់ខ្លួនលោក កឹម សុខា អាចបង្កឲ្យផ្ទុះមហាបាតុកម្ម។ លោកបានគូសបញ្ជាក់ថា “ការប៉ុនប៉ងធ្វើបាតុកម្ម ឬប៉ុនប៉ងញុះញង់កម្មករឲ្យចេញមកធ្វើបាតុកម្មដូចឆ្នាំ២០១៣ នឹងមិនអាចទៅរួចឡើយ។ វានឹងមិនត្រូវបានអនុញ្ញាតជាដាច់ខាត។ យើងនឹងអនុវត្តតាមច្បាប់ ហើយយើងនឹងមិនទុក ចោលមធ្យោបាយប្រើកម្លាំងរបស់យើង និងអំណាចរបស់រដ្ឋនោះទេ។ ប្រាកដជាត្រូវប្រើប្រាស់វា”។ គណបក្សសង្គ្រោះជាតិដែលបានដឹកនាំមហាបាតុកម្មលើកចុងក្រោយដែលមានអ្នកចូលរួមរាប់ម៉ឺនសែននាក់កាលពីចន្លោះខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមករា ឆ្នាំ២០១៤ ដើម្បីតវ៉ាប្រឆាំង ការលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិមុន បាននិយាយថា ជាថ្មីម្តងទៀតខ្លួននឹងអំពាវនាវឲ្យអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ប្រសិនបើលោក កឹម សុខា ជាប់ពន្ធនាគារ។ លោក ជា […]

The post លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​​​​​​ការ​​​ងារ​ព្រមាន​បង្ក្រាប​​​ការ​​​តវ៉ា​​​ប្រឆាំង​ការ​​ចាប់​​លោក កឹម សុខា appeared first on The Cambodia Daily.