អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​

Videos


ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតបូករួមនឹងទេពកោសល្យសម្តែងពីកំណើតដ៏ល្អ បានធ្វើឲ្យកេរ្តិ៍ឈ្មោះអតីតតារាចម្រៀងក្នុងក្រុម Miss A នាង Suzy កើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ មិត្តស្រីរបស់តារាសម្តែងប្រុសដ៏ល្បីឈ្មោះ Lee Min Ho បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនព្រួយបារម្ភពីសុខភាពនាងយ៉ាងខ្លាំង ក្រោយពីបង្ហោះរូបថតពីរសន្លឹកចូលក្នុង Instagram ។

អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​

អ្នកគាំទ្រជាច្រើនបានបង្ហាញពីសេចក្តីព្រួយបារម្ភលើរូបថតនោះ បន្ទាប់ពីគេសង្កេតឃើញថា នាងស្រកទម្ងន់យ៉ាងខ្លាំង បើប្រៀបធៀបនឹងរូបថតកាលពីមុន ។ ពួកគេគិតថា ដោយសារការមានឈ្មោះជាតារាល្បីមួយក្នុងចំណោមតារាផ្សេងទៀត បូករួមនឹងការងារសិល្បៈជាច្រើន ទើបបណ្តាលឲ្យតារាស្រីរូបនេះ ស្រកទម្ងន់ខុសប្លែកពីធម្មតា ។ ក្រោយពីឃើញភាពខុសប្លែកបែបនេះ អ្នកគាំទ្រនាងជាច្រើនក៏បានផ្ងើសារក្រើនរំឭកឲ្យនាងគិតពីសុខភាពនាងជាចម្បង ជាពិសេសក៏បានជូនពរនាងឲ្យជួបតែសំណាងល្អក្នុងជីវិតសិល្បៈ ៕ ថាវរិទ្ធ (ប្រភព ៖ កូរ៉េបូ)

អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​
អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​
អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​
អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​
អ្នកគាំទ្រ​ជាច្រើន​ភ័យព្រួយ​ពី​មិត្តស្រី លី មិន​ហូ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត