វិធី លួងលោម ទារក ឱ្យឈប់ យំ

មាតាបិតាគ្រប់រូប តែងប្រាថ្នាឱ្យកូនតូចរបស់ខ្លួន មានអារម្មណ៍រីករាយ ដោយប្រើវិធីផ្សេងៗ ដើម្បីផ្គាប់ចិត្ដកូនតូចរបស់ខ្លួនឱ្យបានរីករាយ ។ នៅពេលកូនជាទីស្រលាញ់របស់ខ្លួន យំ មាតាបិតា ក៏ស្វែងរកបញ្ហាដែលបណ្ដាលឱ្យវាយំ និងរកវិធីលួងលោមវា ឱ្យឈប់យំ ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដើម្បីលួងលោមកូនតូចរបស់អ្នកឱ្យឈប់យំ ។ ទារកកំពុងយំ សួរខ្លួនអ្នកថា ហេតុអ្វីបានជាកូនតូចរបស់អ្នកយំ ទារកអាចយំ ដោយសារ ការក្ដៅរលាកនៃកន្ទប ដែលអ្នកស្លៀកឱ្យកូនមានរយៈពេលយូរពេក យំដោយសារវាខឹង ទារកត្រូវការឱ្យអ្នកយោល ឬយំដោយសារ កូនអ្នកយកអ្វីៗដែលខ្លួនចង់បាន ប៉ុន្តែមិនអាចឈោងដល់ ។ ត្រូវឱ្យជាក់ប្រាកដថាអ្នកបានត្រួតពិនិត្យនូវចំណុចទាំងនេះរួចរាល់ហើយ ។

ប្រសិន បើមានចំណុចមួយក្នុងចំណោមចំណុចខាងលើ នោះជាហេតុផលធ្វើឱ្យកូនយំ អ្នកអាចលួងឱ្យទារកឈប់យំ ដោយការផ្គាប់ចិត្ដកូន ហើយបញ្ហា ក៏ត្រូវបានដោះស្រាយ ។ ចាក់ភ្លេងឱ្យកូនតូចរបស់អ្នកស្ដាប់ ទារកចូលចិត្ដ សំឡេងតន្រ្ដី លួងលោម ហេតុដូច្នេះ CD ចំរៀងលក្ខណៈលួងលោម អាចជួយឱ្យទារក មានអារម្មណ៍ប្រសើរឡើង ហើយបានស្ងប់ចិត្ដរហូតដល់គេងលក់ ។ CD ចំរៀងមានសំឡេងខ្យល់បក់ ឬសំឡេងបក្សាបក្សី ស្រែក ច្រៀងអាចលួងលោមកូនតូចជាទីស្រលាញ់របស់អ្នក ឱ្យឈប់យំ និងជួយទារក សម្រាកសម្រាន្ដក្នុងចិត្ដ ។

មានផលិតផល CD ចំរៀង ដាក់លក់ក្នុង ទីផ្សារជាច្រើន ដែលមានគុណប្រយោជន៍ប្រសើរ ជួយលួងលោមកូនតូចរបស់អ្នកឱ្យគេងលង់លក់ ហើយលោក អ្នកក៏អាចរកជាវបាន ក្នុងតម្លៃថោក សមរម្យ តាមប្រព័ន្ធអ៊ីនធឺណេតដែរ ។ និយាយទៅកាន់កូនតូចរបស់អ្នក ទារកមិនចូលចិត្ដភាពស្ងៀមស្ងាត់ទេ ។ កូនតូចរបស់អ្នកមានការ គាប់ចិត្ដ ចំពោះសំលេងអ៊ូអរជារឿយៗ រាល់ថ្ងៃជុំវិញខ្លួនរបស់ពួកគេ ប្រៀបបានដូចជាពួកគេនៅក្នុងផ្ទៃ ដែលបានឮសំឡេង ដូចខ្សែទឹកហូរដូចច្នោះដែរ ។ ចូរនិយាយទៅកាន់ពួកគេ ដោយសំឡេងស្រាលៗ និងស្រទន់ ហើយដាក់មាត់របស់អ្នក ឱ្យក្បែរត្រចៀកទារក ។

វិធីនេះត្រូវបានមនុស្សយកទៅប្រើ ទទួលបានប្រសិទ្ធភាពក្នុងការ លួងលោមកូនតូចឱ្យគេង និងឱ្យទារកមានអារម្ម-ណ៍សម្រាកសម្រាន្ដ ។ សង្ឈឹមថា ក្រោយពេលមិនបាន ប៉ុន្មាន នាទីផង វិធីនេះនឹងធ្វើឱ្យកូនតូចរបស់អ្នកងងុយគេងឬយ៉ាងហោចណាស់ ធ្វើឱ្យវាឈប់យំ ។ ឱបក្រសោបកូនតូចរបស់អ្នក ទារកមានប្រតិ កម្មពីធម្ម ជាតិយ៉ាងល្អ ចំពោះការឱបថ្នាក់ថ្នម ការយោល និងការចាប់កាន់របស់មនុស្សទូទៅ ។ នៅក្នុងវប្បធម៌នៃប្រទេសមួយចំនួន ទារកត្រូវបានចង ភ្ជាប់ ទំនាក់ទំនងជាមួយម្ដាយ ក្នុងរយៈពេលមួយឆ្នាំដំបូង នៃឆាកជីវិតរបស់វា ។ ចំណុចនេះត្រូវបានបង្ហាញថា ទារកដែលត្រូវការឱ្យមនុស្សចាប់កាន់ ឬឱបថ្នាក់ថ្នម មិនសូវយំច្រើននោះទេពីព្រោះការទទួលបាននូវការចាប់កាន់ និងឱបថ្នាក់ថ្នមបែបនេះ ធ្វើឱ្យទារកមានអារម្មណ៍កក់ក្ដៅ ៕

ប្រភព៖ iknow

  • វិធី លួងលោម ទារក ឱ្យឈប់ យំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ចំនេះដឹង
Tags: