ផ្អើលមើល Huawei បង្ហាញ​ស្មាតហ្វូន​ពណ៌​មាស​ស៊េរីថ្មីៗ​រំជួល​អារម្មណ៍​អតិថិជន

គ្រាន់តែប្រកាសចេញលក់ P8 ពណ៌មាស ដែលមាន RAM 3GB, ROM 64GB, និង CPU 2.2GHz មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង​ ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក Huawei បាន​បង្ហាញ​ស្មាត​ហ្វូន និង​ថេប​ប្លេត​ពណ៌​មាស​ស៊េរី​ចុង​ក្រោយ​​ទាំងប្រំាស៊េរីរបស់ខ្លួននៅថ្ងៃទី 13 សីហា 2015​ នេះ ឡើង​កក្រើក​ផ្សារ​ទំនើប​អ៊ីអនម៉លតែម្ដង។

កក្រើក​​ផ្សារទំនើបអ៊ីអន ម៉ល ដោយសារតែពិធីតាំងបង្ហាញស្មាតហ្វូន Huawei ពណ៌មាស​ស៊េរី​ថ្មី​ទាំងនេះ មាន​ការ​អញ្ចើញ​ចូលរួម​ច្រៀង និងសម្ដែងដោយកំពូលតារាចម្រៀង មាស សុខសោភា​ ឯកអគ្គរាជទូតសុឆន្ទៈរបស់ស្មាតហ្វូន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីធីការនីដ៏ល្បី សាច់សខ្ចី ពូកែវោហា ខៀវ សាន់សាណា ក្រុម​តារា​បង្ហាញ​ម៉ូត​ល្បីៗ បណ្ដាអ្នក​សារ​ព័ត៌​មាន អ្នកគាំទ្រផលិតផល​Huawei ដៃគូ​ ពាណិជ្ជកម្ម និងជាពិសេស​ក៏មានការ​ចូល​រួមជាភ្ញៀវ​កិត្តយសពីសំណាក់ លោក ល៉ីវ ស៊ីយ៉ាំង ហៅ ជេសុន នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​ ​និងថ្នាក់​ដឹងនាំ​មួយ​ចំនួន​ទៀត។

សូមជម្រាបថា ស្មាតហ្វូន Huawei ពណ៌មាសស៊េរីថ្មីៗរួមមាន P8 GOLD, P8lite GOLD, P8 Max GOLD, និង X2 GOLD សុទ្ធសឹងតែជា​ស្មាតហ្វូន​ដែល​មាន​​ទាំងសមត្ថភាពខ្ពស់ និងរូបរាង​ប្រណីត​ប្រកប​ដោយ​ភាពទាក់ទាញសមស្រប​តាម​​​ភាព​ពេញ​និយម​នាពេល​បច្ចុប្បន្ន និងស័ក្ដិសម​សម្រាប់អ្នក​ចូលចិត្ត​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ​។

យោង​ទៅ​តាម​លោក ជេសុន នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបាន​ឲ្យ​ដឹងថា​ រយៈ​ពេល​ 6 ខែ ក្នុងឆ្នាំ 2015 កន្លងមកអាជីវកម្មស្មាតហ្វូន Huawei មានការ​រីក​ចម្រើន​គួរឲ្យកត់​សម្គាល់​ជាមួយ​ប្រាក់​ចំណូល​សរុប 7,23 ពាន់លានដុល្លារ កើនឡើង 87% ធៀប​នឹង​ឆ្នាំ​មុន។ ចំណែកការនាំចេញស្មាតហ្វូនសរុបត្រឹម 6 ខែនេះ មាន​រហូតដល់ទៅ 48,2 លានគ្រឿង ស្មើ​នឹង 8,8% នៃ​ចំ​ណែក​ទីផ្សារពិភពលោក​សរុប។

ចំពោះចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា លោក ជេសុន បានឲ្យដឹងថា មកដល់ឆ្នាំ 2015 នេះ ​ចំណែក​ទីផ្សារ​សរុប​របស់​ស្មាតហ្វូន Huawei បានកើនឡើងដល់ 8% ប្រមាណ 6ម៉ឺនដើម ហើយ​លោក​ជឿ​ជាក់​ថាស្មាតហ្វូន Huawei ពណ៌មាសស៊េរីថ្មីៗ ដូចជា P8 Gold, P8max Gold, P8lite Gold និង X2 Gold នឹងធ្វើឲ្យទីផ្សារស្មាតហ្វូន Huawei ឈរជើងកាន់តែរឹងមាំនៅក្នុងទីផ្សារសេរី ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​របស់កម្ពុជា។ លោករំពឹងថានៅក្នុងឆ្នាំ 2016 ខាងមុខចំណែក​ទីផ្សារ​របស់​ស្មានហ្វូន Huawei នឹងកើនឡើងពីដល់ចន្លោះពី ​15% ដល់ 20%។

ចំណែកកំពូលតារាចម្រៀង មាស សុខ សោភា​ ឯកអគ្គរាជទូតសុឆន្ទៈរបស់ស្មាតហ្វូន Huawei ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាវិញបានឲ្យដឹងថា​៖ “នាងខ្ញុំមានការភ្ញាក់ផ្អើល និងសប្បាយ​ចិត្តយ៉ាងខ្លាំង​ឃើញ​ស្មាតហ្វូន​ Huawei មានការគាំទ្រ​ខ្លាំងពីសំណាក់​ប្រជាជនកម្ពុជា ក៏ដូចជា​អ្នកប្រើប្រាស់ Huawei ទូទាំង​ពិភពលោក។ ជាពិសេស​អ្វីដែល​ធ្វើឲ្យនាងខ្ញុំ​កាន់​តែ​រីករាយ​ជាងនេះ​​ទៅ​ទៀត គឺបាន​លឺពាក្យ​ស្លោក​ថ្មីៗ​ពីសំណាក់អ្នកគាំទ្រថា មាស សុខសោភា Huawei, Huawei មាស សុខសោភា។ នាងខ្ញុំសង្ឃឹមថា Huawei ពណ៌មាសស៊េរីទំនើបទាំងប្រាំស៊េរី នឹងជួយ​ធ្វើឲ្យអ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទាំង​អស់​​គាំទ្រ​ផលិត​ផល​របស់ Huawei កាន់តែ ច្រើន ឡើងៗ។”

គួរបញ្ជាក់ថា បើតាមទំព័រហ្វេសប៊ុក Huawei Device Cambodia បានឲ្យដឹងថា មកដល់ពេលនេះ​ស្មាតហ្វូន និង​ថេបប្លេត​ពណ៌មាសទាំងប្រាំស៊េរីនេះទើបតែចេញលក់បាន 03 ស៊េរីនោះទេគឺ P8 ពណ៌មាសតម្លៃ $529, P8lite ពណ៌មាសតម្លៃ $239, និង X2 ពណ៌មាស $359។ ចំណែក P8max ពណ៌មាសនឹងចេញលក់នៅចុងខែសីហានេះ។

ដោយ៖ ហុង
រក្សាសិទ្ធិដោយ ©CAMBOMAG


  • ផ្អើលមើល Huawei បង្ហាញ​ស្មាតហ្វូន​ពណ៌​មាស​ស៊េរីថ្មីៗ​រំជួល​អារម្មណ៍​អតិថិជន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កំសាន្ត
Tags: