ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ

ពិភពអនឡាញនាំគ្នាច្រណែននឹងកូនកំលោះម្នាក់អាយុ ៧០ ឆ្នាំ មានសំណាងរៀបការជាមួយកូនក្រមុំអាយុ ១៧ ឆ្នាំ ។ មិនតែប៉ុណ្ណោះ គេមិនត្រឹមតែច្រណែនទេ គេនាំគ្នាវិភាគវែកញែកយកតែមែនទែនថា ស្នេហាខុសវ័យឆ្ងាយបែបនេះ យ៉ាងម៉េចទៅវិញហ្ន៎ ! ដូចដឹងស្រាប់ហើយ គោចាស់ ប៉ះស្មៅខ្ចីមែន !! តាមរយៈហ្វ៊េសប៊ុក (ทันข่าว อุบัติเหตุ กระบี่) ពីប្រទេសថៃ បាន Post រូបនេះ ហើយសង្គមអនឡាញក៏ Share តៗគ្នា បង្កើតបានជារឿងកក្រើកពេញសង្គមអនឡាញ ។
ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ
អ្នកនិយមលេងអ៊ីនធើរណេតមួយចំនួន បានរិះគន់ចំៗតែម្តងថា «ចាស់ហើយម៉េចមិនទៅវត្តទៅវ៉ា កាន់ធម៌អាថ៌ បែរជាបង្កើតកិលេស យកប្រពន្ធក្មេងទៀត» ។ ក៏មានអ្នកខ្លះទៀត បានសម្តែងនូវការសង្ស័យថា មិនមែនជារឿងរៀបការពិតប្រាកដទេ ប៉ុន្តែអ្នកខ្លះថាពិត ព្រោះក្នុងរូបថត «តាកូនកំលោះ» បានបញ្ជាច្រមុះទៅថើបថ្ពាល់កូនក្រមុំដ៏ក្រហមប្រឿងៗ ខ្ចីញ៉េញ… យ៉ាងឆ្ងាញ់ ។

តាមការវិភាគមួយទៀត គេសង្កេតឃើញថា ពិធីនេះហាក់ដូចមិនមែនជាពិធីរៀបអាពាហ៍ពិពាហ៍ ព្រោះមិនមែនជាសម្លៀកបំពាក់រៀបការ ឬមួយក៏ត្រឹមតែរៀបពិធីសែនព្រេន ឬ ពិធីភ្ជាប់ពាក្យធម្មតា… ។ នៅចំពោះមុខភ្ញៀវ គេឃើញមានគ្រឿងអលង្ការ និង ប្រាក់សុទ្ធយ៉ាងច្រើនក្រាស់ក្រែល ដែលអាចសន្និដ្ឋានបានថា តាកូនកំលោះប្រើអំណាចទឹកប្រាក់ហើយ បានជាថ្ពក់ចិត្តក្រមុំចៅអាយុ ១៧ ឆ្នាំនោះ !

តែទោះជាយ៉ាងណា បើជាពិធីរៀបការពិតមែននោះ ក៏សូមជូនពរលោកតាកូនកំលោះសោយសុខជាមួយ «អូនចៅកូនក្រមុំ» ដោយក្តីសុខសប្បាយចុះ !!! សូរ្យរិទ្ធ (មតិឈុន)
ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ

ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ

ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ

ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ

 

ប្រភព៖ pmhotnews

  • ល្បី​រន្ទឺ​អន​ឡាញ កូនកំលោះ ៧០ ឆ្នាំ ប៉ះ​កូនក្រមុំ ១៧ ឆ្នាំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: