តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

ភ្នំពេញ ៖ តារា​ចម្រៀង​ស្រី​ពីរ​រូប​ របស់​ផលិតកម្ម​ហង្សមាស ​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​អ្នកនាង ពេជ្រ សោភា ថ្មីៗ​នេះ​ត្រូវ​បាន​ទទួលរង​នូវ​ពាក្យ​សម្តី​រិះគន់​ និង​ការ​ជេរប្រមាថ​កប់ៗ​មាត់ ​ពី​សំណាក់​នារី​វ័យក្មេង​ម្នាក់​ ដែល​បាន​ធ្វើឡើង​តាមរយៈ​ការ​សរសេរ​សារ​បង្ហោះ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ បង្ក​ការ​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​ខ្លាំង ​ពី​មហាជន​អ្នកគាំទ្រ។

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

នៅ​ក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​ម្ចាស់​ Account Facebook​ ឈ្មោះ Ah Smey Leader Sloy ​សរសេរ​បង្ហោះ​នោះ​ បាន​ធ្វើការ​រិះគន់​លើ​តារា​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ថា “តាមពិត​មី​ចោរ​ព្រាយ​ក្បាល​៨​នេះ​វា​លួច​ទៅ​កែ​មុខ​តើ​..”​។ ម្យ៉ាងទៀត​មិន​ត្រឹមតែ​រិះគន់​លើ​តារា​ស្រី ឱក សុគន្ធ​កញ្ញា នោះ​ទេ​ម្ចាស់​Account Facebook​ ឈ្មោះ Ah Smey Leader Sloy​ ក៏បាន​រិះគន់​តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ថា​ “នាង​បាន​កែ​ច្រមុះ​និង​ស្អប់​ពេជ្រ សោភា” ទើប​ខ្លួន​ចេញមុខ​ប្រកាសសង្គ្រាម​ជាមួយ​តែ​ម្ដង។

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

បន្ទាប់ពី​រង​នូវ​ពាក្យ​សម្តី​រិះគន់ ​និង​ជេរប្រមាថ​ទៅលើ​អ្នកចម្រៀង ឱក សុគន្ធ​ក ញ្ញា ដោយ​មិន​សំចៃ​មាត់​ពី​សំណាក់​ម្ចាស់ ​Account ខាង​លើ​នេះ​ភ្លាមៗ​នោះ គេ​ក៏​សង្កេតឃើញ​អ្នក​កាន់ ​Page ​របស់​តារា​ស្រី ឱក សុគន្ធ​កញ្ញា ហាក់​មានការ​ក្តៅក្រហាយ​ខ្លាំង​ ព្រោះតែ​ទទួលយក​មិនបាន​នូវ​ពាក្យសម្តី​អសុរោះ​ទាំងនេះ ​រួច​បាន​ចេញមុខ​សរសេរ​សារ​តប​ទៅវិញ​ថា “ក្នុងនាម​ខ្ញុំ​ជា Admin របស់ Page បងស្រី ឱក សុគន្ធ​កញ្ញា សូម​ជម្រាប​ដល់​ម្ចាស់​ Profile នឹង ​Page មួយ​នេះ​ឲ្យ​បាន​ជ្រាប ថា ប្រសិនបើ​អ្នក​មិន​បញ្ឈប់​ការប្រើប្រាស់​ពាក្យសំដី​អសុរោះ​ មកកាន់​គាត់​ទៀត​ទេ​ យើងខ្ញុំ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​អំពើ​ដែល​អ្នក​កំពុង​ប្រព្រឹត្ត​នេះ”។

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

នៅ​លើ​ Page ​របស់​តារា​ស្រី ឱក សុគន្ធ​កញ្ញា ដដែល​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ​”នេះ​ជា​អំពើ​មួយ​ដែល​បំពាន​ដល់​បុគ្គល​ដទៃ ហើយ​ថែមទាំង​មាក់ងាយ​ ដល់​ជីវិត​របស់​គាត់​ទៀត​ផង ដូច្នេះ​សូម​អ្នក​បញ្ឈប់​ នូវ​ទង្វើ​បែបនេះ​ជាបន្ទាន់ ប្រសិន​បើ​នៅតែ​មានការ​ផុស​បែបនេះ​ទៀត យើង​នឹង​ស្វែងរក​ម្ចាស់ Page នេះ​ ហើយ​​នឹង​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ព្រមាន​ដល់​អ្នក​ក្រោយៗ​ទៀត​ក្នុង​ការ​ប្រព្រឹត្ត​បែបនេះ​.. សូម​អរគុណ​”។

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

ទោះបីជា​យ៉ាងណាក៏ដោយ​គេ​ពុំ​បាន​ដឹង​ទេ​ថា ​តើ​រវាង​កញ្ញា ឱក សុគន្ធ​កញ្ញា ជា​មួយនឹង​នារី​ម្ចាស់ Account Facebook​ ឈ្មោះ Ah Smey Leader Sloy ម្នាក់​នេះ ធ្លាប់​មាន​ជម្លោះ ឬ​បញ្ហា​អ្វី​នឹង​គ្នា​កាលពីមុន​នោះ​ឡើយ ទើប​រហូត​ឈាន​ដល់​មាន ការ​សរសេរ​សារ​រិះគន់ និង ជេរ​ប្រមាថ​ធ្ងន់ៗ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​សាធារណៈ​បែបនេះ​។​

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

ដោក​ឡែក​សម្រាប់​ការរិះគន់​ និង​ប្រកាសសង្គ្រាម​ជាមួយ​តារា​ស្រី​អ្នកនាង ពេជ្រ សោភា នេះ​ត្រូវ​បាន​ម្ចាស់ Account Facebook​ឈ្មោះ Ah Smey Leader Sloy ម្នាក់​នេះ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “តាម​ពិតទៅ​ ខ្ញុំ​ជា​អ្នកចម្រៀង​ជំនាន់​ក្រោយ​ទេ​ហើយក៏​ជា​ Fan psp (​ពេជ្រ សោភា )​ដែរ​។ ថ្ងៃមួយ​ខ្ញុំ​ជួប​គាត់​នៅ concert ខ្ញុំ​បាន​សុំ​កា​ណែនាំ​ រឺ​មតិយោបល់​ពី​គាត់ ​តែ psp ​មិន​យោគយល់​បែរ​ជា​ថា ​ខ្ញុំ​ចង់​លួច​ចំណេះ​គាត់​ទៀត ហើយ​ដៀល​ខ្ញុំ​ថា ទៅ​អ្វីស្រែ​ទៅ​ ចាប់​តាំងពី​ថ្ងៃ​នោះមក​ខ្ញុំ​ស្អប់ ​psp ​រហូត​ពេលនេះ ទើប​ខ្ញុំ​ចេញមុខ​ប្រកាសសង្គ្រាម​ជាមួយ​វា​ចំៗ​តែ​ម្ដង”។

តារា​ចម្រៀង​ស្រី​ពីរ​ដួង​របស់​​ហង្ស​មាស​ រង​ការរិះគន់​ ​ជេរប្រមាថ​កប់​ៗ​មាត់ ​ពី​នារី​វ័យក្មេង​ម្នាក់​

យ៉ាងណាមិញ​ជុំវិញ​រឿង​នេះ​ដែរ​ កម្ពុ​ជាថ្មី មិនទាន់​អាច​ស្វែងរក​ការ​សួរនាំ​ ឬ​មាន​ប្រតិកម្ម​ណាមួយ​ពី​អ្នកនាង ពេជ្រ សោភា នៅឡើយ​ទេ ​ខណៈ​តារា​រូប​ដំបូល​កញ្ញា ឱក សុគន្ធ​កញ្ញា ទើបបាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ ដោយ​ធ្វើការ​ព្រមាន​ប្តឹង​លើ​ម្ចាស់​ Account Facebook ខាងលើ​ប្រសិនបើ​នៅតែ​ប្រព្រឹត្តិ​បែបនេះ​ទៀត​៕