អ៊ា​ម វ​ន្នី មកដល់​ភ្លាម ​ត្រៀម​ចេញទៅ​អូស្ត្រាលី​បន្ត​

Videos


នៅខ្វះតែប៉ុន្មានថ្ងៃទៀត អ៊ាម វន្នី នឹងត្រឡប់មក ដល់ស្រុកខ្មែរវិញហើយ បន្ទាប់ពីជាប់សម្តែងនៅក្រៅប្រទេសអស់រយៈពេលជាច្រើនខែមក ។ បើតាមគម្រោងពេលមកដល់ស្រុកខ្មែរវិញ អ៊ាម វន្នី ត្រៀមខ្លួននឹង ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាបន្តទៀត នៅចុងខែមិថុនានេះ ។

អ៊ា​ម វ​ន្នី មកដល់​ភ្លាម ​ត្រៀម​ចេញទៅ​អូស្ត្រាលី​បន្ត​

បើតាមប្រភពពត៌មានពីប្រទេសបារាំងបានឲ្យដឹងថា អ៊ាម វន្នី នឹងមកដល់ស្រុកខ្មែរនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នេះ ។ សរុបមកការសម្តែងរបស់ អ៊ាម វន្នី នៅប្រទេសបារាំង ក៏មិនខុសពីសហរដ្ឋអាេមរិក ដែរ គឺទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅទីនោះ រហូតមានកន្លែងខ្លះបានស្នើឲ្យ អ៊ាម វន្នី នៅបន្តការសម្តែងនៅទីនោះជាបន្តទៀត ។

អ៊ា​ម វ​ន្នី មកដល់​ភ្លាម ​ត្រៀម​ចេញទៅ​អូស្ត្រាលី​បន្ត​