ត្រៀម​ខ្លួន​ចូលរួម​ពិព័រណ៍​សម្រស់​ដ៏​ធំ​នៅ​កម្ពុជា​

ពិព័រណ៍​សម្រស់ ២០១៦ (Beauty Fair 2016) លើក​ដំបូង​នៅ​កម្ពុជា បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​លក់​ផលិតផល​ថែរក្សា​សម្រស់​ឲ្យ​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន និង​បង្កើន​ការ​លក់ ព្រម​ទាំង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​អតិថិជន។ ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន 360 Ads & Events ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ទូទៅ ដោយ​​សហការ​ជាមួយ​នឹង​ផ្សារ​ទំនើប​អ៊ីអន។

 

ពិព័រណ៍​សម្រស់ ​២០១៦​ លើក​ទី​១​នេះ​ នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១-២៤ ខែ​កក្កដា ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប​អ៊ីអន​ ជាន់​ផ្ទាល់​ដី (Daylight & Lively Plazas) ដោយ​បើក​ចូលរួម​ដោយ​សេរី។ ស្រប​ពេល​ដែល​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក​ល្បីៗ ការ​បង្រៀន​ថែរក្សា​សម្រស់ ក៏​ដូចជា​ការ​បញ្ចុះ​តំលៃ​រហូត​ដល់​៨០% នឹង​មាន​វត្តមាន​នៅ​ទីនោះ​។​

 

ត្រៀម​ខ្លួន​ចូលរួម​ពិព័រណ៍​សម្រស់​ដ៏​ធំ​នៅ​កម្ពុជា​

 

បន្ថែម​ពី​នេះ​ ពិព័រណ៍​សម្រស់​២០១៦​ នឹង​រៀបចំ​ពិព័រណ៍​៤ ក្នុង​ឆ្នាំ​នេះ រួម​មាន ពិព័រណ៍​ គ្រឿង​សំអាង​ ពិព័រណ៍​ស្បែក​ជើង និង​កាបូប ពិព័រណ៍ Fashion និង​ពិព័រណ៍​ម៉ូដ​សក់។ ពិព័រណ៍​នេះ​មាន​គោល​បំណង​ចង់​បង្កើត​បរិយាកាស​ដែល​អតិថិជន​អាច​ចូលរួម មើល​ការ​បង្ហាញ​ភាព​សម្បូរ​បែប​នៃ​ផលិត​ផល​សម្រស់។

 

អ្នក​ចូលរួម​ទស្សនា​ទាំង​អស់ អាច​នឹង​មាន​សំណាង​ទទួល​បាន​កាបូប​ដាក់​ផលិតផល​សម្រស់​ដ៏​ស្រស់​ស្អាត និង​រង្វាន់​ជា​ច្រើន​ទៀត។

 

ក្រៅ​ពី​អាជីវករ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន ពិព័រណ៍​សម្រស់ ក៏​ផ្តល់​ឱកាស​ដល់​អ្នក​លក់​ផលិតផល​សម្រស់​ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ចូល​រួម​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ផង​ដែរ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.beautyfairscambodia.com ឬ​ទូរសព្ទ​មក​លេខ ០១២ ៣០២ ៣៨២ ០៦៩ ២៥២ ៧១៥ ឬ​អ៊ីមែល [email protected]

 

ត្រៀម​ខ្លួន​ចូលរួម​ពិព័រណ៍​សម្រស់​ដ៏​ធំ​នៅ​កម្ពុជា​

 Daylight Plaza

 

ត្រៀម​ខ្លួន​ចូលរួម​ពិព័រណ៍​សម្រស់​ដ៏​ធំ​នៅ​កម្ពុជា​

Lively Plaza

 

អត្ថបទ៖ ដៃ​គូ​សហការ