បញ្ជី​ឈ្មោះ​បេក្ខភាព​២៦​ម្នាក់​របស់​អង់គ្លេស​ត្រៀម​ប្រកួត​មិត្ត​ភាព​មុន​ព្រឹត្តិការណ៍​ Euro ទទួល​រង​ការ​រិះ​គន់​

នៅថ្ងៃនេះលោក Roy Hodgson ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសបានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៦នាក់ដើម្បីត្រៀមប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ UERO 2016 មកដល់ ។

តោះសូមមើលជម្រើសកីឡាករទាំង២៦នាក់ ៖

1 of 4

យ៉ាងណាក្រោយពីបានបញ្ចេញឈ្មោះបេក្ខភាពហើយគេសង្គេតឃើញថាមានការរិះគន់ជាច្រើនទាក់ទងនឹងតំបន់បម្រើរបស់ជម្រើសអង់គ្លេសដោយពួកគេផ្ដោតទៅលើកីឡាករ២រូបគឺ Jack Wilshere និង Fabian Delph ដោយសារពួកគេមិនសូវបានលេងទៀងទាត់នាពេលកន្លងមកជាពិសេស Jack Wilshere បង្ហាញខ្លួនបានតែ២ប្រកួតប៉ុណ្ណោះសម្រាប់ Arsenal នៅរដូវកាលនេះ ខណៈអ្នកគាំទ្រគិតថាខ្សែបម្រើរបស់ក្លឹប West Ham គឺកីឡាករ Mark Noble មានភាពលេចធ្លោខ្លាំងនៅរដូវកាលនេះ ខណៈខ្សែបម្រើ  Man Utd គឺ Micheal Carrick ក៏ជាជម្រើសរបស់អ្នកគាំទ្រដែរ ។

ដោយឡែកចំពោះតំបន់ប្រយុទ្ធហាក់មានបញ្ហាត្រង់ខ្សែប្រយុទ្ធវ័យក្មេងដែលទើបលេចធ្លោរបស់ក្លឹប Man Utd គឺកីឡាករ Marcus Rashford ព្រោះអ្នកគាំទ្រភាគច្រើនគិតថា Rashford ខ្វះខាតបទពិសោធន៍ ខណៈមានអ្នកលើកឡើងថា Andy Caroll ឬក៏ Jamaine Defoe ល្អជាង ។

សូមបញ្ជាក់ថានេះគ្រាន់តែជាបញ្ជីបណ្ដោះអាសន្នសម្រាប់ប្រកួតមិត្តភាពសិនប៉ុណ្ណោះ ដោយឡែកកីឡាករដែលត្រូវយកទៅប្រកួត Euro 2016 គឺតម្រូវតែ២៣នាក់ប៉ុណ្ណោះដូចនេះកីឡាករមួយចំនួនក្នុងនេះនឹងត្រូវកាត់ចេញខ្លះហើយកីឡាករខ្លះក៏ប្រហែលជាត្រូវប្ដូរចេញផងដែរ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះជម្រើសបណ្ដោះអាសន្ននេះ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • បញ្ជី​ឈ្មោះ​បេក្ខភាព​២៦​ម្នាក់​របស់​អង់គ្លេស​ត្រៀម​ប្រកួត​មិត្ត​ភាព​មុន​ព្រឹត្តិការណ៍​ Euro ទទួល​រង​ការ​រិះ​គន់​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា
Tags: