សម្តេច ហ៊ុន សែន ស្នើ​ម៉ា​កាវ​ឲ្យ​បង្កើន​ការទិញ​កសិផល​កម្ពុជា​ និពន្ធដោយ : រ៉ឹម ភារី       May-30-2016, 7:47 pm         973

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377សម្តេច ហ៊ុន សែន ស្នើ​ម៉ា​កាវ​ឲ្យ​បង្កើន​ការទិញ​កសិផល​កម្ពុជា​សម្តេច ហ៊ុន សែន​ ជួប​សំ​ណា​ល​ជាមួយ​លោក ហូ ហៅ​វ៉ា (Ho Hou Wah ) អតីត​ប្រធាន​នៃ​រដ្ឋបាល​ពិសេស​ទីក្រុង​ម៉ា​កាវ។ រូបថត ហ្វេសប៊ុក​សម្តេច ហ៊ុន សែនភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​លោក ហូ ហៅ​វ៉ា (Ho Hou Wah ) អតីត​ប្រធាន​នៃ​រដ្ឋបាល​ពិសេស​ទីក្រុង​ម៉ា​កាវ និង​ជា​អនុសភា​នយោបាយ​ចិន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឲ្យ​ម៉ា​កាវ​បង្កើន​ការទិញ​កសិផល​ពី​កម្ពុជា​។ ក្រៅពី​ទិញ​កសិផល​កម្ពុជា សម្តេច ហ៊ុន សែន ក៏​ស្នើ​ឲ្យ​ម៉ា​កាវ យក​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​ឃ្លាំង​កែច្នៃ​​រក្សាទុក​អង្ករ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ទៅ​ប្រទេសមួយ​ចំនួន​ដែល​ទទួល​ជំនួយ​ស្បៀង​ពី​មិត្ត​ចិន​។

​ការស្នើ​នេះ ធ្វើឡើង​នៅពេល សម្តេច ហ៊ុន សែន​ ជួប​សំ​ណា​ល​ជាមួយ​លោក ហូ ហៅ​វ៉ា (Ho Hou Wah ) អតីត​ប្រធាន​នៃ​រដ្ឋបាល​ពិសេស​ទីក្រុង​ម៉ា​កាវ និង​ជា​អនុសភា​នយោបាយ​ចិន​នៅ​វិមាន​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន ចុះផ្សាយ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នេះ​។  

​ក្រៅពី​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Ho Hou wah និង​គណៈប្រតិភូ សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ម៉ា​កាវ មក​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ព្រោះ​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ច្រើន​ក្នុងនោះ ដូចជា ទេសចរណ៍ និង កសិកម្ម​ជាដើម​។​

​លើសពីនេះ សម្តេច ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ម៉ា​កាវ​មកកាន់​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ​។ ចំណែក លោក Ho Hou Wah ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ហើយ​លោក​នឹង​យកទៅ​ពិភាក្សា​នៅ​ម៉ា​កាវ​។

 ក្នុងឱកាស​នៃ​ជំនួប​នេះ សម្តេច ហ៊ុន សែន បាន​អញ្ជើញ លោក Ho Hou Wah ចូលរួម​នៅក្នុង​វេទិការ​សេដ្ឋកិច្ចពិភពលោក ដែល​នឹងធ្វើ​នៅ​កម្ពុជា​ឆ្នាំ​ក្រោយនេះ​ផងដែរ​៕