ខ្ទីងព្យាបាល ឈឺក្រពះ រលាកជើងធ្មេញ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក

លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិប្រភេទមធ្យម កំពស់ពី ១៥ទៅ២៥ម៉ែត្រ មែកចាក់មូល មែកខ្ចី ៤ជ្រុង ពណ៌លឿង។
ស្លឹកៈ រាងពងក្រពើ ក្រាស់មានសសៃឆ្មារ កាត់ទទឹង ដុះទល់ទងគ្នាមែកខ្ចីបែកតាមស្រកាស្លឹក។ ស្លឹកខ្ចីពណ៌លឿង
ស្លឹកចាស់ពណ៌បៃតង។
ផ្កាៈ ដុះចេញពីប្រគាប់ស្លឹក ឬចុងមែកជាចង្កោមពណ៌សមានត្របក។
ផ្លែៈ មូលឬរាងពងក្រពើ ពេលខ្ចី ពេលខ្ចីពណ៌បៃតងខ្ចី ពេលទុំពណ៌លឿងតិចៗ។ នៅក្នុងផ្លែមានគ្រាប់មួយគ្រាប់
ក្នុងសាច់គ្រាប់មានជាតិប្រេង។ សាច់ផ្លែមានជាតិចត់ជូរ។
កន្លែងដាំដុះៈ ភាគច្រើនសំបូរដុះនៅមាត់សមុទ្រ និងខ្ពង់រាប គេអាចយកគ្រាប់មកដាំ។
ផ្នែកប្រើប្រាស់ៈ
គ្រាប់ ប្រេងគ្រាប់ ជ័រដើម ឬស ស្លឹក។
រសជាតិៈ
ជ័រមានជាតិប្រៃ ធាតុត្រជាក់ ( ធ្វើអោយយើងក្អួតបាន )

ការព្យាបាល
-ជ័រៈ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក។
-ប្រេងៈ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង។
-សំបកដើមៈ ឈឺក្រពះ
-ឬសៈ រលាកជើងធ្មេញ
កំរិតនិងរបៀបប្រើៈ ឬសនិងសបកប្រើ ១៥ទៅ៣០ក្រាម ដាំទឹកផឹក។ ជ័រនិងប្រេង សំរាប់លាបនិងរីតខាងក្រៅ
ក្នុងកំរិតសមល្មម៕

ប្រភព៖ iknow

  • ខ្ទីងព្យាបាល ឈឺក្រពះ រលាកជើងធ្មេញ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:សុខភាព
Tags: