មាស សុខ​សោភា សូត្រមន្ត​រំដោះគ្រោះ​

Videos


នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ថោន មាស សុខសោភា បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីនាងបានធ្វើពិធីសូត្រមន្តរំដោះគ្រោះជាមួយនិងស្វាមី ។ តាមរយៈរូបភាពមួយសន្លឹកនេះបញ្ជាក់ឲ្យឃើញថា ចំណងស្នេហ៍ មាស សុខសោភា នៅតែរឹងមាំ ទោះបីជានាងមិនសូវបណ្តើរគ្នាជាមួយគូស្នេហ៍យ៉ាងស្អិតរមួតក្តី ។

មាស សុខ​សោភា សូត្រមន្ត​រំដោះគ្រោះ​

សម្រាប់អ្នកនៅក្នុងបណ្តាញសង្គម ម្នាក់ៗពេលដែលឃើញរូបភាពដែល មាស សុខសោភា បង្ហោះបែបនេះ សុទ្ធតែនិយាយថា មាស សុខសោភា រៀបចំពិធីសូត្រមន្តរំដោះគ្រោះ និងលើករាសី នៅក្នុងឱកាសឆ្នាំថ្មី ។ មាស សុខសោភា ក៏មានជំនឿដូចជាប្រជាពលរដ្ឋខ្មែរទូរទៅដែរ ដូច្នេះហើយទើបនាងរៀបចំពិធីសូត្រមន្ត រំដោះគ្រោះលើករាសី ។ មាស សុខសោភា កំពុងមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ រៀងរាល់ចុងសប្តាហ៍ នាងត្រូវចេញទៅសម្តែងតាមបណ្តាខេត្តក្រុងនានា ជាពិសេសនៅក្នុងឆ្នាំ ២០១៦ នេះ នាងទទួលបានការងារថ្មីៗជាច្រើនស្ទើរតែ រកពេលវេលាសម្រាកគ្មាន ៕អាលីណា