ទុក្ខរបស់ស្ត្រីទាំងប្រាំដែលស្ត្រីតែងជួបប្រទះ

មនុស្ស គ្រប់រូបដែលបានកើតមកហើយតែងតែមានទុកហើយនេះជាអ្វីដែលមនុស្ស គ្រប់គ្នាមិនអាចជៀសផុត។ ឱ្យតែមានរូបមានទុក្ខ នេះគឺជាសេចក្តីពិតនៃជីវិតរបស់ មនុស្សសត្វគ្រប់រូប។ ជាការពិតណាស់គ្មាននណាម្នាក់ដែលកើតមកហើយមិនមានទុក្ខនោះទេហើយក៏ គ្មាននណាម្នាក់អាចជៀសផុតពីការកើតទុកនេះបានដែរគ្រាន់តែសេចក្តី ទុក្ខរបស់មនុស្សម្នាក់មានលក្ខណៈខុសគ្នា ។

ដូច្នេះហើយបានជានៅក្នុងទ្រឹស្តីនៃព្រះ ពុទ្ធសាសនាបានសម្តែងអំពី សេចក្តីទុក្ខលំបាក ៥យ៉ាង របស់ស្ត្រីគ្រប់រូបក្នុងលោកដែលមិនអាចជៀសផុតបានជាដាច់ខាត។ ក្នុងឱកាសនេះផបហ្សូន អាស៊ីសូមធ្វើការបង្ហាញ ពីទុក្ខលំបាករបស់ស្ត្រីទាំងប្រាំយ៉ាង ដែលស្ត្រីគ្រប់រូបតែងតែជួបប្រទះ។

១.ទុក្ខព្រោះមានរដូវ៖ ជាច្បាប់ធម្មជាតិ ស្ត្រីគ្រប់រូបតែងតែមានឈាមរដូវ (ធ្លាក់ឈាមប្រចាំខែ) ឬឈាមសំណល់នៃមេជីវិតញីដើម្បីផ្តល់កំណើតកូន។ការធ្លាក់ឈាមរដូវនេះ រមែងធ្វើឲ្យស្ត្រីមានការឈឺចុកចាប់ពិបាកទ្រាំជារៀងរាល់ខែ ជាពិសេសគឺធ្វើឲ្យលំបាកក្នុងការប្រកបកិច្ចការងារ ឬដើរហើរផ្សេងៗ(ខ្មាស់អៀន និងឆ្អាបឆ្អេះស្អុយ)។

២.ទុក្ខព្រោះត្រូវបម្រើផ្លូវភេទ៖ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ស្ត្រីគ្រប់រូបត្រូវមានកាតព្វកិច្ចមួយដ៏ចាំបាច់ក្នុងជីវិតគូស្រក ប្តីប្រពន្ធ នោះគឺត្រូវផ្តល់សេចក្តីសុខខាងផ្លូវភេទ(រួមរ័ក) ឲ្យស្វាមី។ត្រង់ចំណុចនេះមានសារសំខាន់ណាស់ដែលពេលខ្លះនាងត្រូវបង្ខំចិត្តធ្វើទោះខ្លួនមិនចង់ឬមិនស្រួលខ្លួន ព្រោះខ្លាចស្វាមីអាក់អន់ចិត្តខឹងសម្បារចោទថានាងមានសហាយស្មន់ ឬពេលខ្លះទៀតនាងត្រូវស្វាមីចិត្តឫស្យាប្រើហិង្សាវាយធ្វើបាបគំហក កំហែង។

៣.ទុក្ខព្រោះមានគភ៌ៈ ភារ៖ ដ៏ធ្ងន់ធ្ងររបស់ស្ត្រីគឺការទ្រទ្រង់គភ៌នៅពេលមានគ្រួសារ(ប្តី) ព្រោះនាងត្រូវបន្តពូជពង្សមនុស្សបង្កើតកូន ពុំដូច្នោះទេ នាងនឹងត្រូវទទួលរងពាក្យពេចន៍ប្រមាថមើលងាយរិះគន់ពីអ្នកដទៃញាតិមិត្ត ឪពុកម្តាយទាំងសងខាងនិងស្វាមីថាជាស្រីអា។ ការពពោះនេះមានរយៈកាលវែង(៩ខែ១០ថ្ងៃ) ក្នុងទម្ងន់ដ៏ធ្ងន់ និងពិបាកទ្រាំក្នុងឥរិយាបថសព្វបែបយ៉ាងសូម្បីការហូបចុកក៏ត្រូវ អត់ធ្មត់ស៊ូទ្រាំខ្លាចប៉ះពាល់ដល់ជីវិតខ្លួននិងកូនក្នុងផ្ទៃ។

៤.ទុក្ខព្រោះប្រសូត្របុត្រ៖ ក្រៅពី ទទួលភារៈកិច្ចសព្វបែបយ៉ាងជាភរិយាសម្របខ្លួនតាមស្វាមី និងពពោះអស់៩ខែ១០ថ្ងៃប្រកបដោយសេចក្តីទុក្ខលំបាកច្រើនឥតគណនា ស្ត្រីគ្រប់រូបត្រូវប្រឈមនឹងទុក្ខដ៏ធំគ្រោះថ្នាក់បំផុតក្នុង ជីវិតនោះគឺការប្រសូត្របុត្រ ឬឆ្លងទន្លេ។ក្នុងដំណាក់កាលនេះ ស្ត្រីហ៊ានលះបង់សូម្បីជីវិតខ្លួនដើម្បីសម្រាលកូន ឈឺចាប់ស្ទើរសូន្យខ្សោះឈាមពីខ្លួន ឬពេលខ្លះត្រូវស្លាប់ ម្ល៉ោះហើយនាងភ័យខ្លាំងបំផុតមុន ពេលប្រសូត្របុត្រម្តងៗ។

៥.ទុក្ខព្រោះព្រាត់ក្រុមគ្រួសារ៖ ជាធម្មតាកូនស្រីគ្រប់រូបតែងតែទទួលបាននូវការបីបមប្រលោមថ្នាក់ថ្នម យកចិត្តទុកដាក់ថែទាំជាងកូនប្រុសនៅក្នុងគ្រួសារតាំងពីតូចក្រូចឆ្មា ម្ល៉ោះហើយទើបនាងតែងជាមនុស្សមានសភាពឆាប់ទន់ជ្រាយ ឬកើតទុក្ខខាងផ្លូវចិត្ត។ នៅពេលមានស្វាមី(គ្រួ សារ) ស្ត្រីតែងតែបង្ខំចិត្តរួមរស់នៅបម្រើស្វាមីស្ទើរគ្រប់បែបយ៉ាង និងឃ្លាតចាកឆ្ងាយពីឪពុកម្តាយ ក្រុមគ្រួសារ ញាតិមិត្តបងប្អូន ជាហេតុធ្វើឲ្យនាងតែងរងាផ្លូវចិត្តជាខ្លាំង។

បុរសដែលជាស្វាមីទាំងឡាយ ប្រសិនជាអ្នកបានដឹងអំពីទុក្ខលំបាករបស់ស្ត្រីដែលជាភរិយាហើយត្រូវ គិតថាគាត់បានលះបង់អ្វីៗសម្រាប់យើងច្រើនណាស់អ្វីដែលសំខាន់គាត់បាន ពពោះដែលជាកូនរបស់អ្នកយ៉ាងលំបាកវេទនាបំផុតបើចង់ឱ្យបានច្បាស់ថា លំបាកឬស្រួល អ្នកអាចយកក្អមដែលដាក់ទឹកពេញហើយអ្នកយកមកចងជាប់ជាមួយពោះរបស់ អ្នកនោះប្រាកដជាដឹងជាក់ជាមិនខាន៕

ប្រភព៖ iknow

  • ទុក្ខរបស់ស្ត្រីទាំងប្រាំដែលស្ត្រីតែងជួបប្រទះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ចំនេះដឹង
Tags: