កត្តា​ប្រឈមមុខ​គ្រោះថ្នាក់ និង ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​

កត្តា​ប្រឈមមុខ​គ្រោះថ្នាក់ និង ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​

​ការ​សំរាលកូន​ដោយ​ការវះកាត់​គឺ​ជា​ការសំរេចចិត្ត​ទាក់ទង​និង​សុ​វិត្ត​ភាព​។ ពិតមែន​ប៉ុន្តែ​វា​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​នូវតែ​មាន​ការប្រឈមមុខ​ខ្ពស់​និង​ផលវិបាក​ខ្លះៗ​ជាង​ការ​

​សំរាល​តាម​ទ្វារមាស​។​បើសិន​ជា​អ្នក​ជ្រើសរើស​នូវ​ការ​សំរាលកូន​ដោយ​ការវះកាត់​នោះ​អ្នក​និង​ចំនាយ​ពេល​ក្នុង​ការ​ដឹងខ្លួន​យូរ​ជាង​ការ​សំរាល​តាម​ទ្វារមាស​។​
​បន្ទាប់​ពី​ការវះកាត់​សំរាលកូន ផលវិបាក​ដែល​អាច​កើតមាន​ចំពោះ​ស្ត្រី​គឺ​៖

  • ​ការឆ្លង​រោគ​
  • ​ការបាត់បង់​ឈាម​ច្រើន​
  • ​អាច​មាន​ឈាមកក​ក្នុង​ជើង​ឬក៏​ក្នុង​សួត​
  • ​ចង់​ចង្អោរ ក្អួត​និង​ឈឺ​ក្បាល​ខ្លាំង​បន្ទាប់​ពី​ការ​សំរាល​គឺ​ទាក់ទង​និង​ការចាក់​សន្តំ​និង​ការ​វះ​​កាត់​ពោះ​
  • ​មាន​បញ្ហា​ទៅ​លើ​ពោះវៀន ដូច​ជា​ការ ទល់​លាមក រឺក៏​ពោះវៀន​មិន​មាន​ដំណើរការ​រុញ​​ច្រាល​កាកសំនល់​ជាធម្មតា​។
  • ​អាច​ស្លាប់​ម្តាយ កំ​រណាស់ ការប្រឈមមុខ​និង​ការបាត់បង់​ជីវិត​ចំពោះ​ស្ត្រី ដែលជា​អ្នក​​ជ្រើសរើស​ការ​សំរាលកូន​ដោយ​វះកាត់​គឺ​មាន​អា​ត្រ​តិចតួច​ណាស់ ប្រហែលជា ប្រាំមួយ​​នាក់ ក្នុង មួយ​រយ​ពាន់​នាក់​។​សំរាប់​ករណី​វះ​បន្ទាន់​មាន​អត្រា​ខ្ពស់ តែ​នៅ​តែ​កំរ ប្រហែល​ដប់​ប្រាំ​បីនាក់ ក្នុង មួយ​រយ​ពាន់​នាក់​។​

​ការ​ធ្វើ​ការវះកាត់​កត្តា​ប្រឈម​មុខ​សំរាប់​កុមារ​រួម​មាន​៖

  • ​អាច​រង​របួស​នៅក្នុង​ពេល​សំរាល​
  • ​ត្រូវការ​ការថែទាំ​យ៉ាង​ពិសេស​នៅក្នុង​កន្លែង​សង្គ្រោះ​ជំងឺ​កុមារ​ជា​បន្ទាន់​
  • ​សួត​ដែល​មិនទាន់​លូតលាស់​គ្រប់​លក្ខណះ​និង​បញ្ហា​ក្នុង​ការដកដង្ហើម បើ​បណ្តាលមកពី​​ការគិត​ថ្ងៃ​ខុស រឺក៏​ទារក​ថ្តើម​សំរាល​មុន​៣៩​សប្តាហ៍​នៃ​ការ​ពពោះ​។​

​នៅពេល​ដែល​ស្ត្រី​ដឹង​ខ្លួន​បន្ទាប់​ពី​ការ​សំរាល​ទាំង​ការវះកាត់​និង​ការ​សំរាល​តាម​ទ្វារមាស ដោយ​គ្មាន​ផលវិបាក វា​និង​ចំនាយ​ពេល​ច្រើន​និង​ត្រូវការ​ការថែទាំ​ដិតដល់ រហូត​ដល់​ការ​​ជា​សះ​ពី​ថ្នេរ​នៃ​ការ​វះ ដែល​ជា​ការ​ធ្វើ​ការវះកាត់​ដ៏​ធំ​មួយ​។​ស្ត្រី​ដែល​ធ្វើការ​វះកាត់​ដោយ​គ្មាន​​ផលវិបាក​ត្រូវ​ចំនាយពេល​៣​ថ្ងៃ​សំ​រាប់ការ​សំរាក​នៅក្នុង​មន្ទីរពេទ្យ បើ​ប្រៀប​និង​ស្ត្រី​សំរាល​​តាម​ទា្វ​មាស​គឺ​សំរាក​រយះពេល​ពីរ​ថ្ងៃ​។​ចំពោះ​ការ​ដឹងខ្លួន​ច្បាស់​បន្ទាប់​ពី​ការ​សំរាល​ដោយ​ធ្វើការ​វះកាត់​ក្នុង​រយះពេល​៤​ទៅ​៦​សប្តាហ៍ រីឯ​ការ​សំរាល​តាម​ទា្វ​មាស​វិញ​គឺ​ក្នុង​រយះពេល​១​ទៅ​២​សប្តាហ៍​។​

​ការប្រឈមមុខ​និង​គ្រោះថ្នាក់​រយះពេល​យូរ​នៃ​ការ​សំរាល​ដោយ​ធ្វើការ​វះកាត់​​ស្ត្រី​ដែល​ធ្លាប់​ធ្វើការ​សំរាល​ដោយ​វះ មាន​ស្លាកស្នាម​លើ​ស្បូន​គឺ​មាន​ការ​ប្រឈមមុខ​និង​​គ្រោះថ្នាក់​នៅ​រយះពេល​យូរ​។​ការ​ប្រឈម​និង​ការកើនឡើង​ជា​មួយ​និង​ការធ្វើការ​សំរាលកូន​ដោយ​វះកាត់​បន្ថែម រួមមាន​៖

  • ​ការ​បែក​ចំហ​នៃ​ស្នាម​កាត់​នៅ​កំឡុង​ពេល​ផ្ទៃពោះ​នូវ​នាទី​ចុង​ក្រោយ​ឬ​ក៏​ក្នុងពេល​សំរាល​
  • ​សុក​បាំង​មាត់ស្បូន ការលូតលាស់​នៃ​សុក​នៅ​តំបន់​ខាងក្រោម​នៃ​ស្បូន ដែល​បាំង​ក​ស្បូន​
  • ​សុក​ស្អិត​នៅ​ស្រទាប់​ខាងក្រៅ ស្អិត​នៅ​ស្រទាប់​សាច់ដុំ​ស្បូន សុក​ស្អិត​ហួស​ដល់​សរីរាង្គ​​ខាងក្រៅ​ទៀត​។​បញ្ហា​ទាំងនោះ​បាន​កើតឡើង​នៅពេល​សុក​លួត​លាស់​ជ្រៅ​ចូល​ទៅក្នុង​
  • ​ជញ្ជាំង​របស់​ស្បូន​ជាង​ករណី​ធម្មតា ដែល​អាច​ធ្វើអោយ​មានកា​រ​ធ្លាក់ឈាម​បន្ទាប់ពី​ការ​សំរាល​និង​ពេល​ខ្លះ​អាច​តំរូវ​អោយ​ធ្វើការ​កាត់​ស្បូន​ចេញ​ទៀត​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។