ផ្លែឈើ​៤​ប្រភេទជា​ឱសថ សម្រាប់​អ្នក​ឈឺក្រពះ​

ផ្លែឈើហាក់ដូចជាអាហារមិនអាចខ្វះ ក្នុងរបបទទួលទានប្រចាំថ្ងៃ តែពេលឈឺក្រពះ អ្នកបានចេះប្រើប្រាស់ផ្លែឈើប្រភេទណា ដើម្បីមានប្រយោជន៍សម្រាប់ជំងឺនេះ ឬនៅ ?

១.ផ្លែប៉ោម
ផ្លែប៉ោមជាប្រភេទផ្លែឈើពោរពេញដោយជីវជាតិ មានប្រសិទ្ធភាពរុញថយក្រោយការរីកចម្រើនរបស់បាក់តេរីគ្រោះថ្នាក់ នៅក្នុងពោះវៀន ។ ប៉ុន្តែ គួរទទួលទានប៉ោមតែ១ផ្លែក្នុង១ថ្ងៃ, ទទួលទានច្រើនពេក នឹងធ្វើឲ្យទល់ខ្យល់, ឥទ្ធិពលបញ្ច្រាស់ ។

២.ផ្លែដូង
ទឹកដូងត្រូវបានរៀបលំដាប់ទី២ ក្នុងក្រុមសារជាតិរាវបរិសុទ្ធ បន្ទាប់ពីទឹកស្អាត ។ ទឹកដូងជួយបន្ថយបញ្ហាអំពីផ្លូវម៉ូត និងកំទេចបាក់តេរីផ្លូវពោះវៀន ៕

៣.ផ្លែចេក
ផ្ទុយនឹងការភាន់ច្រឡំរបស់មនុស្សជាច្រើន, ការពិតចេកជាផ្លែឈើ១ដ៏ល្អសម្រាប់អ្នកកើតជំងឺអំពីផ្លូវពោះវៀន ព្រោះងាយរំលាយបំផុត ។ អ្នកជំនាញការជីវជាតិចាត់ទុកថា ទទួលទានចេក១ផ្លែក្នុង១ថ្ងៃ នឹងជួយបង្កើន “ថាមពល” សម្រាប់ប្រព័ន្ធរំលាយអាហារ ។ នៅប្រទេសមួយចំនួនដូចជាៈ ឥណ្ឌា រូបមន្តធ្វើនំប៉័ងនៅផ្ទះ សុទ្ធតែមានបន្ថែមចេក ។

៤.ផ្លែល្ហុង
ទទួលទានល្ហុងទុំជាប្រចាំមានប្រសិទ្ធភាពរំញោចប្រព័ន្ធរំលាយអាហារ, បន្ថយរោគសញ្ញាពិបាករលាយ ឬ ព្យាបាលទល់លាមកប្រសិទ្ធភាព ។ អង់ហ្ស៊ីម Papain និង Chymopapair ក្នុងល្ហុងស្រូបយកលឿនប្រូតេអ៊ីន ជួយឲ្យក្រពះធូរស្រាលដោយវិធីជំរុញការបង្កើតអាស៊ីតល្អ ៕
ប្រភព៖ iknow
  • ផ្លែឈើ​៤​ប្រភេទជា​ឱសថ សម្រាប់​អ្នក​ឈឺក្រពះ​已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:សុខភាព
Tags: