​ទំនាស់​គ្រួសារ​ ធ្វើឱ្យ​ថយចុះ​ប្រព័ន្ធ​អង្គ​បដិបក្ខ​

លទ្ធផលស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Ohio (អាមេរិក) នៅពេលថ្មីៗនេះ បាន ឱ្យដឹងថា ទំនាស់គ្រួសារ និងការឈ្លោះប្រកែករបស់គូស្វាមីភរិយាដែលកើតឡើងជាប្រចាំ ពុំគ្រាន់តែធ្វើឱ្យរបួសផ្លូវចិត្ត សុភមង្គលគ្រួសារប៉ុណ្ណោះទេ តែ នៅមានឥទ្ធិពលដល់សុខភាពរាងកាយទាំងមូលថែមទៀតផង។

ក្រោយពេលត្រួតពិនិត្យសុខភាព និងវិភាគរចនាសម្ព័ន្ធឈាមរបស់គូស្វាមី ភរិយា៨៥គូ ដែលបានរួមរស់ជាមួយគ្នា គិតរយៈពេលជាមធ្យម ១២ឆ្នាំ ពួកអ្នកស្រាវជ្រាវ បានប្រមូលផ្តុំជុំវិញទំនាក់ទំនងរវាងគូស្វាមី ភរិយាដែលឧស្សាហ៍ឈ្លោះប្រកែកគ្នា និងបានរកឃើញថា វាបានមានឥទ្ធិពល ទៅដល់សុខភាពរបស់ពួកគេយ៉ាងដូចម្តេច។ ក្នុងដំណើរ ការស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្រ បានរកឃើញថា សមាជិកគ្រួសារដែលឈ្លោះប្រកែកគ្នាជាប្រចាំ « មានទំនាស់ ឬសង្គ្រាមត្រជាក់ » នឹងផលិតអ័រម៉ូនតានតឹងច្រើន (ប្រមាណ ១១ភាគរយ និងផលិតចេញតិចជាង ២៥ភាគរយកោសិកា T (កោសិកាដែលមានមុខងារទប់ស្កាត់ ការចម្លងវីរុស បង្កជំងឺរបស់ប្រព័ន្ធអង្គបដិបក្ខ) ប្រៀបនឹងសមាជិកគ្រួសារ ពុំសូវមាន«សង្គ្រាម»។

ពួកអ្នកស្រាវជ្រាវ បានបក ស្រាយថា គូស្វាមីភរិយាឧស្សាហ៍ឈ្លោះប្រកែកគ្នា នឹងធ្វើឱ្យថយចុះគុណភាពដំណេក ភាគច្រើនពួកគេសុទ្ធតែគេងមិនលក់ នេះក៏ជាមូលហេតុបង្កជារោគផ្លូវចិត្ត បញ្ហាចំពោះជំងឺសរសៃឈាមបេះដូង មានការប្រឈមខ្ពស់ចំពោះជំងឺទឹកនោមផ្អែម និងស្ត្រូក។ គូស្វាមី ភរិយាដែល មានសុភមង្គល មិនត្រូវរងឥទ្ធិពលគ្រោះថ្នាក់របស់ជំងឺទាំងនេះទេ។ ពួកគេក៏ពុំសូវឈឺ ដែលបណ្តាលមកពីការឆ្លងមេរោគ ហើយប្រសិនមានឈឺនោះ គេក៏នឹងឆាប់ជាសះស្បើយ ជាងអ្នកឧស្សាហ៍ឈ្លោះគ្នា៕

ប្រភព៖ iknow

  • ​ទំនាស់​គ្រួសារ​ ធ្វើឱ្យ​ថយចុះ​ប្រព័ន្ធ​អង្គ​បដិបក្ខ​已关闭评论
  • 59 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ចំនេះដឹង
Tags: