រថយន្ត ​FUSO បុក​ម៉ូតូ កិន​ទាំង​ម៉ូតូ និង មនុស្ស​ស្លាប់​នៅក្រោម​កង់​

Videos


មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយបានកើតឡើងរវាងរថយន្ត FUSO និងម៉ូតូបណ្តាលឲ្យមនុស្ស និងម៉ូតូ ត្រូវរថយន្តកិនជាប់នៅក្រោមកង់រថយន្តតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅថ្ងៃត្រង់ ទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាម បណ្ដោយផ្លូវ ជាតិលេខ ៦ ក្នុង គោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

នគរបាល ស្រុកក្រឡាញ់ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបាន រថយន្ត FUSO បើកបុក ស្លាប់ជាប់ជាមួយម៉ូតូ ក្រោមរថយន្តតែម្ដង ដែលម៉ូតូបើកក្នុងទិសដៅ បញ្ជ្រាស់ទិសគ្នាជាមួយរថយន្ត ។ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រស់នៅ ភូមិស្លើង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១A ០៥៧៥ ធ្វើដំណើរឆ្លងថ្នល់ពីលិចមកកើត ចំណែករថយន្តFUSO មានពណ៌ត្រួយចេក គ្មានស្លាកលេខពីទិសខាងកើតមកលិច ។

រថយន្តបង្ករ ក្រោយពីកើតហេតុ ត្រូវបាននគរបាលយកមករក្សាទុក ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ឯអ្នកបើកបររត់គេចខ្លួនបាត់ និង ជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕សុថាត់